Kim Jennie សមាជិក BLACKPINK ត្រូវបានគេស្គាល់ច្បាស់ថា ជាអ្នកដែលតែងស្ថិតក្នុងបញ្ជី តារាស្រីដែលមាន សម្រស់ស្រស់ស្អាត និងមានភាពទាក់ទាញបំផុត ។ និយាយពីរាងកាយរបស់នាងវិញ ក៏មិនដែលធ្វើឲ្យអ្នក ដែលបានឃើញហើយ រកចំណុច ទើសគ្មានដែរ។ តើនាងមានរូបមន្តថែយ៉ាងណាខ្លះ?

នៅពេលដែល Jennie ចូលប្រឡូកក្នុងវិស័យដំបូង នាងមានរូបរាងស្លីមស្រាប់ហើយ ។ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ នាងបានស្រកទម្ងន់បន្ថែម ដែលធ្វើឲ្យថ្ពាល់ប៉ោងៗ របស់នាងកាន់តែតូច និងលេចចេញទម្រង់មុខ របស់នាងកាន់តែច្បាស់។

ឥឡូវនេះ ទម្ងន់របស់នាង គឺចន្លោះពី ៤៥ ទៅ ៤៩ គីឡូ ខណៈកម្ពស់វិញ គឺ ១៦៣សង់ទីម៉ែត្រ។
ទម្លាប់នៃការហាត់ប្រាណរបស់ម្ចាស់ បទ “SOLO” រូបនេះ តែងប្រកាន់ខ្ជាប់នូវការហាត់ប្រាណ ដើម្បីទទួលបានរាងស្អាត។ ប៉ុន្តែការរាំមិនត្រឹមតែសប្បាយ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជម្រើសដ៏ល្អ ដើម្បីជួយដល់កម្ចាស់កាឡូរី និងជាតិខ្លាញ់ មិនល្អពីក្នុងខ្លួនដែរ។

ខណៈដែលចំនួនពេលវេលា ដែល Idol លះបង់ ដើម្បីហាត់រាំតែម្នាក់ឯង ជាទូទៅគឺយ៉ាងហោចណាស់ពីរម៉ោងក្នុងមួយវគ្គ។ ជាធម្មតា Idol មានការហាត់រាំ មិនថាពេលពួកគេ ត្រៀមសម្រាប់ការ Comeback ឬពេលត្រៀមឡើងសម្តែងនោះទេ។ លើសពីនេះទៅទៀត ពួកគេតែងតែហាត់រាំស្ទើរតែរាល់ថ្ងៃជារៀងរាល់សប្ដាហ៍ ។

ក្រៅពីរាំ Jennie ក៏បានជ្រើសយកការហាត់ប្រាណ បែប Pilate ដូចអ្វីដែលនាងធ្លាប់បង្ហាញលើបណ្ដាញ សង្គមកន្លងមកដែរ។ Pilate គឺជាការហាត់ប្រាណដ៏សំខាន់សម្រាប់តារាស្រី ព្រោះវាកំណត់នូវគោលដៅរាងកាយទាំងមូល និងជួយឲ្យសាច់ដុំ រឹងមាំជាងមុន។

លើសពីនេះ Jennie ក៏ចូលចិត្តហាត់ យូហ្គា ជារឿយៗដែរ។ នាងតែងហាត់ Aerial Yoga ដែលជាយូហ្គាមួយប្រភេទ ដែលហាត់លើអង្រឹងព្យួរ ឬខ្សែព្យួរពីលើពិដាន។ លំហាត់ប្រាណនេះក៏ល្អសម្រាប់ជំនួយ និងពង្រឹងសាច់ដុំ ឲ្យបត់បែនបានស្រួល។ ប៉ុន្តែទោះជាយ៉ាងណា Jennie ហាត់ប្រាណ តែ Pilate ទេ។

ចំពោះ របបអាហារវិញ Jennie មិនបានដាក់កម្រិតខ្លាំងទេ ពោលគឺចង់ញ៉ាំអ្វី នាងញ៉ាំនោះ។ ប៉ុន្តែនាងចៀសញ៉ាំតែអាហារប្រៃទេ ដើម្បីបង្ការកុំឲ្យហើមពោះ។

ដូច្នេះសម្រាប់របបអាហារ របស់នាងរួមមាន បបរ សាឡាត់ផ្លែបឺរ និងទឹកបន្សាបជាតិពុល។ ទោះជាយ៉ាងណា Jennie តែងញ៉ាំអាហារ ៣ដងក្នុងមួយថ្ងៃ និងតែងចៀសញ៉ាំអាហារសម្រន់ផ្សេងៗ។

តាមរយៈផែនការរក្សារាងរបស់នាង ពិតជាផ្ដល់លទ្ធផលជាទីគាប់ចិត្ត និងផ្ដល់សុខភាពល្អ ដល់នាងពិតប្រាកដមែន៕


