អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា មេធាវីរបស់តារាចម្រៀង អ្នកនាង Britney Spears បានអំពាវនាវ ឲ្យចៅក្រមអាមេរិក ច្រានចោលសំណើសុំឲ្យ នាងត្រូវ បានសាកសួរ ដោយឪពុករបស់នាង ខណៈការតស៊ូផ្លូវច្បាប់ បន្ទាប់ពីការបញ្ចប់ការឃ្លាំង មើលរបស់នាងនៅតែបន្ត ។
ក្រុមមេធាវីរបស់តារា ចម្រៀងរូបនេះបានចោទប្រកាន់លោក Jamie Spears ពីបទធ្លាក់ចុះដល់ កម្រិតថ្មី ហើយនិយាយថា ការប្តឹងតាមផ្លូវច្បាប់ថ្មីៗ របស់លោកប្រឆាំង នឹងកូនស្រីរបស់លោកបង្ហាញ ពីចេតនារបស់លោក ក្នុងការយាយី ធ្វើបាប និងធ្វើឲ្យនាង ឈឺចាប់ឡើងវិញ។
ចៅក្រម Brenda Penny ថ្មីៗនេះ បានបញ្ជាឲ្យឪពុករបស់នាង Spears ប្រឈមមុខនឹងសំណួរជុំវិញ ការឃ្លាំមើលត្រូវបានចោទប្រកាន់ ក្នុងអំឡុងពេលនៃការឃ្លំាងមើល របស់នាង និងត្រូវធ្វើការសម្រេចចិត្ត លើបញ្ហានេះនៅពេលក្រោយនៅថ្ងៃពុធ ។
ទោះបីជាមានការបញ្ចប់ ការអភិរក្សរបស់ Britney Spears ដែលគ្រប់គ្រងជីវិតផ្ទាល់ខ្លួន និងហិរញ្ញវត្ថុរបស់នាង អស់រយៈពេលជាង ១៣ ឆ្នាំក៏ដោយ នៅសវនាការដ៏សំខាន់មួយ កាលខែវិច្ឆិកា ឆ្នាំ ២០២១ក៏ដោយ ក៏ការតស៊ូផ្លូវច្បាប់ នៅតែបន្តកើតមានចំពេល ដែលឪពុកលោក Jamie បានធ្វើចារកម្មលើនាង ខណៈការរៀបចំផ្លូវច្បាប់ កំពុងដំណើរការ ។
នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន សមាគមសារព័ត៌មាន ដែលទទួលបានឯកសារនោះថា ឯកសារថ្មីបានដាក់ កាលពីថ្ងៃអង្គារបានអះអាងថា មានការបកស្រាយខុសជាច្រើននៃការពិត និងច្បាប់ នៅក្នុងសំណើពីមុនរបស់លោក Jamie Spears ទៅកាន់តុលាការ ៕