កូរ៉េ ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ២០ ខែកក្កដាកន្លងទៅ Source Music បានប្រកាសជាផ្លូវការថា ផលិតកម្មបានសម្រេចចិត្ត បញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់ខ្លួន ជាមួយសមាជិក ក្រុមតារាចម្រៀងនារី LE SSERAFIM នាង Kim Garam បន្ទាប់ពីមានភាពចម្រូងចម្រាស នៃការគំរាមកំហែងរបស់នាង ។
នៅថ្ងៃទី ១ ខែសីហា រូបភាពដែលចោទប្រកាន់លើតុរបស់នាង Kim Garam នៅវិទ្យាល័យរបស់នាង បានផ្សព្វផ្សាយ តាមអ៊ីនធើណេត។ រូបភាពនេះមិនត្រូវបានផ្ទៀងផ្ទាត់ ដើម្បីបង្ហាញតុរបស់នាង Garam នោះទេ ទោះជាយ៉ាងណាក៏ដោយ វាបង្ហាញតុមួយ ដែលមានស្លាកឈ្មោះ ‘Kim Graram’ ពោរពេញទៅដោយពាក្យជេរប្រមាថ និងពាក្យស្បថនៅផ្នែកខាងលើ ។
បើរូបភាពនោះជាការពិត វាហាក់បីដូចជានាង Kim Garam ត្រូវបានគេសម្លុត បន្ទាប់ពីនាង ត្រឡប់មកសាលាវិញ។ អ្នកនិយមលេងអ៊ីនធើណេត ជាច្រើនបានបញ្ចេញសំឡេងថា ទោះជានាងធ្លាប់ជាជនពាល ក៏ដោយ ការសម្លុតនាងពីក្រោយគឺមិនត្រឹមត្រូវទេ ព្រោះថា កំហុស២មិនបង្កើតត្រូវ ៕ដោយ៖លី ភីលីព