កូរ៉េ ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែង និងជាសហសហការី នាយកប្រតិបត្តិរបស់ Hyowon CNC នាង Kang Ye Won បានបដិសេធទំាងស្រុង នូវពាក្យចចាមអារ៉ាមថា នាងកាត់ទំនាក់ទំនង ជាមួយតារាYouTuber នាង Free Zia ។
នៅថ្ងៃទី ១ ខែសីហា នាង Kang Ye Won បានអាប់ដេតរឿងតាមបណ្តាញ ផ្សព្វផ្សាយសង្គមយក្សអាមេរិក Instagram របស់នាងដោយនិយាយថា នាង Free Zia បានមកដល់ផ្ទះរបស់នាង ហើយដាក់ស្លាក Free Zia លើរឿងរបស់នាង ។ នាងបានសរសេរថា តុក្កតាមួយមកផ្ទះយើង។ Julie នៅតែសម្លឹងមើល Free Zia (ដាក់ស្លាកគណនីរបស់នាង) <3<3 Unnie កុំចាកចេញ <3″ ។
កាលពីដើមឆ្នាំនេះ នាង Kang Ye Won បានលុបរូបភាព និងវីដេអូទាំងអស់ជាមួយនឹងតារា YouTuber នាង Free Zia នៅលើបណ្តាង Instagram របស់នាង បន្ទាប់ពីមានជម្លោះពាក្យសម្ដីរបស់ Free Zia ។ នេះជាពាក្យចចាមអារ៉ាម ដែលជំរុញឲ្យនាងកាត់ទំនាក់ ទំនងជាមួយ YouTuber
ទោះជាយ៉ាងណាក៏ដោយ អ្នកទាំង២ បានបង្ហាញពីមិត្តភាពមិនផ្លាស់ប្តូរ របស់ពួកគេ រួមទាំងការស្ម័គ្រចិត្តជាមួយគ្នា កាលពីខែឧសភា៕ ដោយ៖លី ភីលីព