កូរ៉េ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២ ខែសីហា តារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Gyuri បានចែករម្លែករូបភាពខាងក្រោម នៃអ្វីដែលមើលទៅភ្នែកក្រហម ជាមួយនឹងចំណងជើងថា ខ្ញុំបានប្រាប់ខ្លួនឯងថា ពាក្យដែលនាងបង្ហោះបណ្តាញសង្គម Instagram ថា ខ្ញុំនឹងមិនទៅតាមផ្លូវនេះម្តងទៀតទេ ប៉ុន្តែខ្ញុំកំពុងដើរចុះម្តងទៀត មិនមានជម្រើសច្រើនក្នុងជីវិតរបស់ខ្ញុំ។
មួយសន្ទុះក្រោយមក តារាស្រីរូបនេះបានបង្ហោះរូប Selfie បង្ហាញថា នាងប្រហែលជាមិនស្ថិតក្នុង អារម្មណ៍ល្អបំផុត រួមជាមួយនឹងសារថា ខ្ញុំគ្រាន់តែសម្លឹងមើលអ្នកព្រោះខ្ញុំនឹកអ្នក ។
អ្នកគាំទ្រសម្ដែងការព្រួយបារម្ភ ដោយសារការបង្ហោះលើបណ្ដាញសង្គមរបស់ Gyuri ដែលពិចារណាលើការបញ្ចេញមតិ អំពីសុខភាពផ្លូវចិត្តរបស់នាងនៅលើ ‘Golden Clinic’៕ ដោយ៖លី ភីលីព