អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ពិធីការិនីទូរទស្សន៍ និងជាតារាម៉ូដែល ដែលបានរៀបការ ជាមួយតារាចម្រៀង លោក John Legend បាននិយាយថា នាងមានក្តីសង្ឃឹម និងអស្ចារ្យម្តង ទៀតហើយ នៅពេលនាង បានចែករម្លែកព័ត៌មាន នៅលើបណ្តាញសង្គម Instagram ជាមួយអ្នកតាមដាន របស់នាង ។
នាង Chrissy Teigen មានផ្ទៃពោះទៀតអស់រយៈពេល២ឆ្នាំ បន្ទាប់ពីទទួលរងនូវ ការរលូតកូនដ៏សោកសៅ ។ ពិធីករទូរទស្សន៍ និងជាតារាបង្ហាញ ម៉ូដរូបនេះ បានបន្តថា នាងកំពុងមានអារម្មណ៍អស្ចារ្យ នៅពេលនាងបាន ចែករម្លែកព័ត៌មាន អំពីការមានផ្ទៃពោះ របស់នាងនៅលើ Instagram ទៅកាន់អ្នកគាំទ្រ ៣៨ លាននាក់របស់នាង ។
អ្នកនាង Teigen បានរៀបការជាមួយលោក John Legend បានកើតកូនមិនទាន់កើត នៅសប្តាហ៍ទី ២០ នៃការមានផ្ទៃពោះកាលខែកញ្ញា ឆ្នាំ ២០២០ ដោយនាងបានពណ៌នាថា នេះជាការឈឺចាប់ដ៏ធំបំផុត ដែលមិននឹកស្មានដល់ ។ ប្តីប្រពន្ធនេះមានកូនស្រីម្នាក់ឈ្មោះ Luna អាយុ៦ឆ្នាំ និងកូនប្រុសម្នាក់ឈ្មោះ Miles អាយុ ៤ ឆ្នាំ ។
ម៉ូដែលវ័យ ៣៦ ឆ្នាំរូបនេះ បានសរសេរនៅលើ Instagram ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពស្រពិចស្រពិល នៃអារម្មណ៍ ដែលមិនអាចនិយាយ បានតិចតួច ប៉ុន្តែសេចក្តីអំណរបានពេញផ្ទះ និងដួងចិត្តរបស់យើងម្តងទៀត ។ ខ្ញុំមិនគិតថា ខ្ញុំនឹងដើរចេញ ពីការណាត់ជួបដោយរំភើប ជាងភ័យនោះទេ ប៉ុន្តែមកដល់ពេលនេះ អ្វីគ្រប់យ៉ាងគឺល្អឥតខ្ចោះ និងស្រស់ស្អាត ហើយខ្ញុំមានអារម្មណ៍សង្ឃឹម និងអស្ចារ្យ ។
នាងបានបើកចំហថា នាងមានអារម្មណ៍ភ័យខ្លាច ពេលមានផ្ទៃពោះ ក្រោយការបាត់បង់ សោកនាដកម្ម កាលពី២ឆ្នាំមុន ។ ប្តីប្រពន្ធមួយគូ នេះបានដាក់ឈ្មោះ កូនរបស់ពួកគេ ថា Jack ។ ការបើកចំហររបស់នាង អំពីការសម្រាលកូន ត្រូវបានកោតសរសើរ ចំពោះបទពិសោធន៍ធ្វើឲ្យបាត់បង់ជីវិត នៅពេលនាងបានចែករម្លែករូបថតរបស់នាង និងស្វាមីរបស់នាងកំពុងសោកសៅ នៅមន្ទីរពេទ្យ បន្ទាប់ពីកំណើត និងមរណភាព របស់កូនប្រុស របស់ពួកគេ ៕ដោយ៖លី ភីលីព