ព្រះបាទជ័យវរ្ម័នទី៧ គឺជាកំពូលក្សត្រដ៏ខ្លាំងពូកែមួយអង្គ ក្នុងប្រវត្តិសាស្ត្រខ្មែរនាសម័យអង្គរ ហើយទ្រង់ត្រូវបានមនុស្សជាតិ ស្គាល់ទូទាំងពិភពលោក ពីភាពល្បីល្បាញ ខ្លាំងពូកែទាំងសឹកសង្គ្រាម និងការសាងសង់ប្រាសាទ។
ក្នុងរជ្ជកាលរបស់ព្រះអង្គក្រៅពីប្រាសាទ សាលាសំណាក់ សាកលវិទ្យាល័យ ប្រាសាទ និងទីអារាម គឺព្រះអង្គបានយកចិត្តទុកដាក់បំផុត ពីវិស័យសុខាភិបាល។ ព្រះអង្គបានប្រៀបប្រដូចពេទ្យព្យាបាល ជំងឺ ទៅនឹងកងទ័ពប្រយុទ្ធយ៉ាងអង់អាច ជាមួយសត្រូវ បានន័យថាគ្រូពេទ្យព្យាបាល ប្រឆាំងនឹងមេរោគផ្សេងៗ យ៉ាងដាច់ខាត ។
“ទុក្ខសោក និងការឈឺចាប់របស់ប្រជារាស្ត្រ ក៏ដូចជាទុក្ខសោក និងការឈឺចាប់របស់ព្រះអង្គដែរ ។ ព្រះអង្គបានស្ថាបនា អរោគសាលាចំនួន១០២កន្លែង ទូទាំងអាណាចក្រ ហើយមានចំងាយ ពីមួយទៅមួយយ៉ាងហោចណាស់ ៣៨ – ៤០ គ.ម ។ ប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណ: ក៏បានទទួលការព្យាបាលស្មើៗគ្នា និងរួមទាំងអ្នកទោសផងដែរ។
គួរបញ្ជាក់ថាក្នុងអរោគសាលា មានតំកល់រូបបដិមា និងចម្លាក់ព្រះពុទ្ធ (ព្រះពោធិសត្វ?) ព្រះគ្រូភេសជ្ជ Bhaisajyaguru, (គ្រូថ្នាំ)៕ Source: Sabay