ម៉ិកស៊ិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង នាង Shuhua របស់ (G)I-DLE បានដួលនៅលើឆាកក្នុងអំឡុង ពេលដំណើរទេសចរណ៍ពិភពលោកឆ្នាំ ២០២២ ‘Just Me’ នៅទីក្រុងម៉ិកស៊ិក ដែលបានធ្វើឡើងនៅថ្ងៃទី ១២ ខែសីហា ។
អ្នកគាំទ្របាននិយាយថា នាង Shuhua មិនអាចបន្តការសម្តែងបានទេ ហើយដួលទៅនឹងឥដ្ឋ ក្នុងអំឡុងពេល “My Bag” ហើយ Yuqi បានទៅជួយនាងដើរចេញពីឆាក ខណៈសមាជិក៣នាក់ទៀត បានបញ្ចប់បទចម្រៀង ។
ទោះជាយ៉ាងណា ក៏ដោយ អ្នកគាំទ្របានបំភ្លឺថា កង្វះថាមពលរបស់ Shuhua ដោយសារតែជំងឺកម្ពស់ ខណៈម៉ិកស៊ិកត្រូវបានគេស្គាល់ថា មានកម្ពស់ខ្ពស់ ជាងបើធៀប នឹងប្រទេស កូរ៉េខាងត្បូង។ តារា K-Pop ផ្សេងទៀតក៏បានជួបប្រទះ ភាពអស់កម្លាំង និងថាមពលទាបផងដែរ ដោយសារតែការផ្លាស់ ប្តូរកម្ពស់យ៉ាងខ្លាំង នៅពេលទៅលេងម៉ិកស៊ិក ។
បន្ទាប់ពីសម្រាកមួយរយៈ Shuhua បានត្រឡប់ទៅឆាកវិញ សម្រាប់កម្មវិធីដែលនៅសល់៕