កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូង ដែលមានកេរ្តិ៍ល្បីល្បាញ នាង Song Hye Kyo ជាថ្មីម្តងទៀតបានសហការ ជាមួយសាស្រ្តាចារ្យ Seo Kyung Duk ធ្វើពិធីរំលឹកដល់ចលនាឯករាជ្យកូរ៉េ ។
យោងតាមសាស្រ្តាចារ្យ Seo Kyung Duk នៅថ្ងៃទី ១៥ ខែសីហាថា លោកបានបរិច្ចាគរូបចម្លាក់សង្គ្រោះរបស់ Kim Kyu Sik ជាមួយតារាសម្តែង ក្នុងការរំលឹកដល់ចលនា ឯករាជ្យកូរ៉េនៅថ្ងៃរំដោះជាតិ ។
លើកនេះការបរិច្ចាគនេះ ត្រូវបានធ្វើឡើង ដល់រដ្ឋាភិបាលបណ្តោះអាសន្ន របស់សាធារណរដ្ឋកូរ៉េ នៅទីក្រុង Chong Qing ប្រទេសចិន។
នាង Song Hye Kyo និងលោក Seo Kyung Duk បានធ្វើការជាមួយគ្នាក្នុងនាមជាអ្នកឧបត្ថម្ភ និង ជាអ្នកដឹកនាំរឿង អស់រយៈពេល ១១ ឆ្នាំមកហើយ។ អ្នកទាំង២បានបរិច្ចាគរួមទាំងសៀវភៅណែនាំ និងរូបចម្លាក់កូរ៉េដល់ទីតាំង ប្រវត្តិសាស្ត្រអន្តរជាតិចំនួន ៣១ ដែលគោរព ដល់ចលនាឯករាជ្យ៕