ទីក្រុងឈីកាហ្គោ ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ការកាត់ក្តីចុងក្រោយបង្អស់ របស់តារាចម្រៀង R&B របស់ R Kelly បានចាប់ផ្តើម កាលថ្ងៃ១៥ សីហាជាមួយនឹង ការជ្រើសរើសគណៈវិនិច្ឆ័យ ដើម្បីស្តាប់ការចោទប្រកាន់លោក បានល្បួងស្ត្រី មិនទាន់គ្រប់អាយុ ឲ្យរួមភេទជាមួយលោក និងរារាំងសំណុំរឿងរដ្ឋ ឆ្នាំ ២០០៨ បានបញ្ចប់ដោយការដោះលែង លោក ។
តុលាការស្រុក របស់សហរដ្ឋអាមេរិក ក្នុងទីក្រុងឈីកាហ្គោ របស់លោក សិល្បករតន្ត្រី ពហុប្លាទីនអាយុ ៥៥ ឆ្នាំ ប្រឈមមុខ នឹងការចោទប្រកាន់ ជាច្រើននៃការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ ការទាក់ទាញស្ត្រី និងការកាន់កាប់សម្ភារៈ ដែលមានរូបអាសអាភាសកុមារ ។ លោក Kelly មានឈ្មោះពេញថា Robert Sylvester Kelly ស្ថិតក្នុងចំណោមមនុស្សលេចធ្លោបំផុត ត្រូវបានកាត់ទោស ពីបទប្រព្រឹត្តអសីលធម៌ផ្លូវភេទ ក្នុងអំឡុងពេលចលនា #MeToo ប្រឆាំងនឹងការប្រព្រឹត្តបែបនេះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។
លោក Kelly អតីតអ្នកគ្រប់គ្រង អាជីវកម្មរបស់លោក Derrel McDavid និងសហការី Milton “June” Brown ក៏ប្រឈមមុខនឹងការរារាំងការ ចោទប្រកាន់ពីយុត្តិធម៌ផងដែរ ។ បុរសទាំង៣នាក់នេះត្រូវបាន ចោទប្រកាន់ពីបទព្យាយាមសូកប៉ាន់ និងគំរាមកំហែងសាក្សី នៅក្នុងសំណុំរឿង Illinois ឆ្នាំ ២០០៨ ដែលលោកត្រូវ បានគេរកឃើញថា មិនមានកំហុសលើ ១៤ ករណីនៃរឿងអាសអាភាសកុមារ ។
បុរសទាំង៣នាក់ បានសារភាពថា មិនមានកំហុសចំពោះការចោទប្រកាន់របស់សហព័ន្ធបច្ចុប្បន្ន ។ ការសាកល្បងនេះ ត្រូវបានគេរំពឹងថានឹងមានរយៈពេល ៤សប្តាហ៍ ។ សំណើមួយ បានដាក់ កាលពីថ្ងៃអាទិត្យ មេធាវីរបស់ Kelly Jennifer Bonjean បានស្នើសុំឲ្យមានការលើកលែង ចំពោះចៅក្រមអនាគត ណាមួយ ដែលបានមើលភាព យន្តឯកសារ Netflix Surviving R Kelly ដែលរៀបរាប់ ពីការចោទប្រកាន់ប្រឆាំង នឹងលោក ។
នេះបើយោងតាមឯកសារ របស់តុលាការថា យ៉ាងហោចណាស់ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះត្រូវបានចោទ ប្រកាន់របស់ Kelly ត្រូវបានគេរំពឹងថា នឹងផ្តល់សក្ខីកម្ម ប្រឆាំងនឹងលោក ៕ដោយ៖លី ភីលីព