កាលពីឆ្នាំ២០១៦ កំពូលតារាហូលីវូដ អ្នកស្រី Angelina Jolie បានដាក់ពាក្យបណញដឹងលែងលះ ជាមួយស្វាមីលោក Brad Pitt បន្ទាប់ពីទ្រាំនៅយ៉ាងលំបាក រងការធ្វើបាបពី Brad Pitt អតីតស្វាមីនាពេលបច្ចុប្បន្ន។
Angelina Jolie ធ្លាប់បាននិយាយថា ខ្លួនរងការឈឺចាប់យ៉ាងខ្លាំង ពីអតីតស្វាមី Brad Pitt ដែលធ្លាប់ធ្វើបាបផ្លូវកាយ និងផ្លូវចិត្តដោយប្រើប្រាស់ពាក្យសម្ដី មិនសមរម្យជាច្រើន នៅខ្លួនទាំងនៅផ្ទះ និងមិនលើកលែង សូម្បីនៅលើយន្ដហោះ កំពុងធ្វើដំណើរពីបារាំងទៅអាមរិក ជាហេតុធ្វើឱ្យ Angelina អត់ទ្រាំលែង បានសម្រេចចិត្តដាក់ពាក្យប្ដឹង លែងលះតែម្ដង។
Angelina រៀបរាប់ថា អំឡុងពេលប៉ះទង្គិចពាក្យសម្ដីគ្នា អតីតស្វាមីបានចាប់ស្មា និងក្បាលរបស់នាង អង្រួនខ្លាំងៗ ស្ទើតែបាត់បង់ស្មារតី។ លើសពីនេះ Angelina បន្ថែមថា Brad បានយកស្រាចាក់ស្រោច ខ្លួនប្រាណនាង ខណៈខ្លួនកំពុងគេងលង់លក់។ នាងក៏បានបញ្ជាក់ដែរថា អតីតស្វាមីបានប្រើពាក្យញុះញង់ ធ្វើឱ្យកូនទាំង៦នាក់ ភ័យស្លន់ស្លោ។
ស្របពេលគ្នានេះ មានប្រភពច្បាស់មួយបានបញ្ជាក់ថា Brad និយាយថា៖ «ឯងជាអ្នកបំផ្លាញគ្រួសារនេះឯងឆ្កួតហើយ(ស្រែកដាក់ Angelina)» ខណៈពេលនោះកូនម្នាក់ក្នុងចំណោម៦នាក់បានស្រែកថា «មិនមែនម៉ាក់ទេ គឺជាប៉ាខ្លួនឯង»។
យ៉ាងណាមិញ Angelina Jolie និង Brad Pitt បានរស់នៅរាងខ្លួនតាំងពីឆ្នាំ ២០១៦ ប៉ុន្តែរហូតមកដល់ពេលនេះ ការលែងលះរវាងពួកគេ នៅមិនទាន់ចប់នៅឡើយទេ។ អតីតគូស្នេហ៍បានបញ្ចប់ ការបែងចែកទ្រព្យសម្បត្តិ របស់ពួករួចរាល់ បន្ទាប់ពីការលែងលះ ប៉ុន្តែអចលនទ្រព្យ Chateau Miraval នៅប្រទេសបារាំង នៅតែធ្វើឱ្យអ្នកទាំងពីរ តានតឹងជាមួយគ្នា៕ Source: Sabay