ភ្នំពេញ៖ ពិធីការីនីប្រចាំទូរទស្សន៍ហង្សមាស អ្នកនាង ប៉ែន ស្រីពេជ្រ បានបញ្ជាក់នៅលើ ទំព័រ ហ្វេកប៊ុកថា រូបនាងបានសម្រាលកូន ដោយសុវត្ថិភាពហើយ បន្ទាប់ពីពរពោះ អស់រយៈពេល៣៧សប្តាហ៍ ខណៈរូបនាងរៀបការ បានជាង១ឆ្នាំទើប ទទួលបានគ្រាប់ពេជ្រ ដ៏មានតម្លៃមួយនេះ ។

តាមការបង្ហោះរបស់ពិធីការិនីខាងលើនេះ បានរៀបរាប់ថា «គ្រាន់តែលឺសម្លេងកូនស្រីយំ ភាពឈឺចាប់ម្តាយក៏រលាយអស់ភ្លាម អគុណកូន ស្វាគមន៍មកកាន់ពិភពលោក ដ៏ស្រស់បំព្រង ឆេង ពេជ្រវិមាន (ELLY ) ថ្ងៃអង្គារ៍ ឆ្នាំ ខាល ចត្វាស័ក ព.ស2566 ត្រូវនិងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅពេលវេលាម៉ោង ៩.១៩នាទីយប់ សំរាលដោយធម្មជាតិ ២គីឡូ ៨ខាំកន្លះ ៣៧សប្តាហ៍»។
ជាមួយអារម្មណ៍ត្រេកអរ របស់អ្នកម្តាយថ្មោងថ្មីខាងលើ មហាជនរួមទាំងមិត្តរួម អាជីពសិល្បៈ ក៏បានចូលទៅខំមិនអបអរសាទរ ទៅដល់ អ្នកនាង ប៉ែន ស្រីពេជ្រ និងគ្រួសារដែលទទួលបាន សមាជិកដ៏មានតម្លៃប្រចាំជីវិត។ ជាពិសេស មហាជនក៏បានលើកឡើងថា ពិតជាមិនធម្មតាទេ ប៉ែន ស្រីពេជ្រ ធ្វើការទាល់តែ ដល់ថ្ងៃសម្រាលតែម្តង ហេតុតែការងារនាងស្រលាញ់ ។
គួរឱ្យដឹងផងដែរថា អ្នកនាង ប៉ែន ស្រីពេជ្រ គិតមកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំហើយ ដែលពិធីការិនីដ៏មានប្រជាប្រិយភាព ប៉ែន ស្រីពេជ្រ បានដឹកដៃគូស្នេហ៍ លោក ឆេង ពន្លកនេត្រា ដែលជាមន្ត្រីបម្រើការ នៅព្រឹទ្ធសភាចូលរោងការ ព្រមទាំងទទួលបាន ចំណងដៃស្នេហ៍ ជាកូនដ៏គួរឱ្យស្រឡាញ់ម្នាក់នេះ៕ ដោយ៖ ម៉ានី








