សិល្បៈ និង កម្សាន្ត

អបអរសាទរ កីឡាការិនី កាំង មុយនីន ម្ចាស់មេដាយមាស៣គ្រឿង និងសំរិទ្ធ១គ្រឿងការប្រកួត Finswimming’s World Cup Round Swimming Pool 2022 មកដល់កម្ពុជា រសៀលនេះ

ភ្នំពេញ ៖ ម្ចាស់មេដាយមាស ៣គ្រឿង និងសំរិទ្ធ១គ្រឿង ការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅប្រទេសថៃ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ កីឡាការិនីហែលទឹក ពាក់ជើងទាកម្ពុជា កាំង មុយនីន បាននាំមកមេដាយ ដែលជយលាភីដ៏ត្រចេះត្រចង់ សម្រាប់ប្រទេសកម្ពុជា និងសហព័ន្ធខ្មែរហែលទឹក មកដល់ប្រទេសជាតិរសៀលនេះ ។

ចំពោះមេដាយមាសចំនួន ៣ គ្រឿង និងមេដាយសំរិទ្ធ១គ្រឿងដែលកីឡាការិនី កាំង មុយនីនដណ្តើមបានលើប្រភេទវិញ្ញាសា Women ៤០០ ម៉ែត្រ Bifins ប្រភេទវិញ្ញាសា Women ២០០ ម៉ែត្រ Bifins ប្រភេទវិញ្ញាសា Women ១០០ ម៉ែត្រ Bifins ចំណែកមេដាយសំរឹទ្ធ ១គ្រឿងប្រកួតលើប្រភេទវិញ្ញាសា Women ៥០ម៉ែត្រ Bifins ការប្រកួតកីឡាហែលទឹកពាក់ជើងទា Finswimming’s World Cup Round Swimming Pool 2022 នៅថ្ងៃនេះហើយ ចំពោះដែលមាន៥ថ្ងៃគឺប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ ។

សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៨នាក់រួមមានរួមមានលោក ហែម គីរី ប្រតិភូ លោក ហែម ថុនពន្លឺ គ្រូបង្វឹក កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរតក កីឡាករ លឹម កែវឧត្តម កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា និង កីឡាករ លឹម សុខវឌ្ឍន៍នន្ទ៕

Most Popular

To Top