ប្រាសាទ El Castillo ដែលជាប្រាសាទដ៏ល្បីល្បាញមួយ ក្នុងអរិយធម៌ Maya ត្រូវបានសង់ឡើង ដោយផ្អែកលើតារាសាស្រ្តយ៉ាងពិសេស។
ប្រាសាទនេះមានមុខ ៤ទិស ដោយមុខទិសនីមួយៗមានជណ្តើរឡើងចំនួន ៩១កាំ សរុបទាំង៤មុខទិស មាន៣៦៤កាំ បុន្តែបូកបន្ថែម ១កាំនៅលើកំពូលទៀត គឺស្មើនឹង ៣៦៥កាំ។ ចំនួននេះ គឺស្មើនឹង ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំតែម្តង។ El Castillo ស្ថិតនៅទីក្រុង Chichen Itza ដែលជាទីក្រុងដ៏រុងរឿងបំផុតរបស់ Maya ត្រូវបានសាងសង់ពីស.វទី៨ ដល់ ១២។
ប្រាសាទដែលមានកម្ពស់សរុប ៣០ម៉ែត្រនេះ ត្រូវបានសាងសង់ឡើងជារាងពីរ៉ាមីត ដើម្បីឧទ្ទិសដល់ព្រះជាម្ចាស់ Kukulkan របស់ពួក Maya។ បច្ចុប្បន្នប្រាសាទនេះស្ថិតនៅក្រុង Tinum រដ្ឋ Yucatan ប្រទេសម៉ិកស៊ីកូ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់៕ Source: Sabay