ភ្នំពេញ៖ តារារ៉េបល្បីឈ្មោះលោក ម៉ាន់ វណ្ណដា និងកញ្ញា កៅ សុភា (Sophia Kao) និងលោក វណ្ណថាន ដែលជាតារាចម្រៀង របស់ផលិតកម្ម បារមី នឹងត្រៀមតំណាងប្រទេសកម្ពុជា ចូលរួមក្នុងព្រឹត្តការណ៍ មហោស្រពតន្ត្រីអាស៊ាន (ASEAN Music Showcase Festival ) នៅលើដឹកដីប្រទេស សិង្ហបុរី ដោយមានការចូលរួម ពីតារាចម្រៀងផ្សេងទៀត ជាច្រើនរូប។

ភាពល្បីល្បាញរបស់ វណ្ណដា កាន់តែបោះជំហានទៅមុខឥតឈប់ឈរ ព្រមទាំង ត្រៀមបង្ហាញវត្តមានលើឆាកអន្តរជាតិទៀតផង ដោយ ផលិតកម្ម បារមី នាយប់ថ្ងៃទី៦ ខែកញ្ញា បានបង្ហាញជាផ្លូវការថា លោក វណ្ណដា , កញ្ញា កៅ សុភា រួមទាំងលោក វណ្ណថាន ត្រៀមតំណាងប្រទេសកម្ពុជា ចូលរួមក្នុងព្រឹត្តការណ៍ មហោស្រពតន្ត្រីអាស៊ាន (ASEAN Music Showcase Festival ) នៅលើដឹកដីប្រទេស សឹង្ហបុរី រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១០-១១ ខែកញ្ញា ខាងមុខនេះ។

ការចូលរួមលើកនេះ មិនត្រឹមតែតារាចម្រៀង ពីបណ្តាប្រទេសអាស៊ាន ចូលរួមប៉ុណ្ណោះទេ ប៉ុន្តែក៏មានភ្ញៀវកិត្តិយសពិសេស ពីតារាចម្រៀងកោះ តៃវ៉ាន់ និងក្រុមតន្រ្តីពីខាងប្រទេសឥណ្ឌា ចូលរួមផងដែរ ៕

ដោយ៖ ម៉ានី
