កូរ៉េ ៖ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយ នៅថ្ងៃទី១៦ ខែកញ្ញាថា ពិធីជប់លៀងស្តាប់ឯកជន សម្រាប់អាល់ប៊ុមពេញទី ២ របស់ក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង BLACKPINK ‘Born Pink’ ត្រូវបានប្រារព្ធឡើង នៅមជ្ឈមណ្ឌលវប្បធម៌មួយក្នុង Seongsu-dong ទីក្រុងសេអ៊ូល កាលពីល្ងាចថ្ងៃពុធ ទី ១៤ ខែកញ្ញា ។
ពិធីជប់លៀងស្តាប់ឯកជន បានបង្ហាញពីបញ្ជីផ្តាច់មុខ នៃភ្ញៀវ VIP រួមទាំងកំពូលតារាចម្រៀង តារាសម្ដែង និងតារាល្បីៗ ផ្សេងទៀត ។ យោងតាមប្រភពខាងក្នុងបានឲ្យដឹងថា លោក V សមាជិកក្រុម BTS គឺជាតារាល្បីម្នាក់ បានចូលរួមក្នុងកម្មវិធីស្តាប់ ។
អ្នកខាងក្នុង ក៏បានចោទប្រកាន់ថា លោក V នៅក្នុងពិធីជប់លៀង មួយរយៈពេលវែង ខណៈសមាជិករបស់ BLACKPINK បានចូលរួមជាមួយភ្ញៀវ និងអ្នកស្គាល់ជាច្រើន ហាក់ដូចជាចង់បង្ហាញតួនាទី របស់លោកជាមិត្តប្រុស ដែលយកចិត្តទុកដាក់បំផុត ។
លើសពីនេះ របាយការណ៍ព័ត៌មានផ្តាច់មុខ បានអះអាងថា នេះជាលើកទីមួយហើយដែលលោក V របស់ BTS និងនាង Jennie សមាជិក BLACKPINK ប្រឡូកក្នុងចន្លោះដូចគ្នាជាមួយតារាល្បីៗ និងអ្នកទស្សនាផ្សេងទៀត ចាប់តាំងពីមានពាក្យចចាមអារ៉ាម អំពីទំនាក់ទំនងស្នេហារបស់ពួកគេ។
ទន្ទឹមនឹងនោះ នៅពេលសារព័ត៌មាន ព្យាយាមទាក់ទងទៅភ្នាក់ងារ របស់សិល្បករទាំង២ ទាក់ទងនឹងកម្មវិធីជប់លៀង ស្តាប់ឯកជនដែលធ្វើឡើង កាលពីដើមសប្តាហ៍នេះ តំណាងម្នាក់ បានអះអាងថា ពួកគេមិនដឹងថា ពិធីជប់លៀងស្តាប់ឯកជនមួយ ត្រូវបានធ្វើឡើងនោះទេ៕