សិល្បៈ និង កម្សាន្ត

IVE ក្លាយជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយ សម្រាប់យុទ្ធនាការស្ម័គ្រចិត្តរបស់ កាកបាទក្រហមកូរ៉េ

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ១៩ ខែកញ្ញានេះ ក្រុមតារាស្រីថ្មីរបស់ Starship Entertainment បានចូលរួមក្នុងពិធីតែងតាំងនៅអគារកាកបាទក្រហមកូរ៉េ ហើយក្លាយជាឯកអគ្គរដ្ឋទូតជាផ្លូវការសម្រាប់ ‘Anyone Campaign’ ។


សម្រាប់យុទ្ធនាការទូទាំងប្រទេសថ្មីនេះលើកទឹកចិត្តសាធារណជនឲ្យចូលរួមក្នុងឱកាសស្ម័គ្រចិត្តដ៏មានអត្ថន័យមួយមុនដំណាច់ឆ្នាំ ដោយសង្កត់ធ្ងន់ថា នរណាម្នាក់អាចជួយអ្នកត្រូវការជំនួយនៅក្នុងសហគមន៍របស់ពួកគេ។ IVE បានថតបទចម្រៀងយុទ្ធនាការមួយដែលមានចំណងជើងថា “ជាមួយនឹងការប៉ះរបស់អ្នក” ហើយនឹងត្រូវបានបង្ហាញជាគំរូផ្សព្វផ្សាយផងដែរ។


អ្នកដឹកនាំ IVE លោក Yujin បាននិយាយលើសេចក្តីថ្លែងការណ៍មួយថា យើងមានកិត្តិយសក្នុងការធ្វើជាឯកអគ្គរដ្ឋទូត ‘Anyone Campaign’ ហើយយើងរីករាយ និងដឹងគុណសម្រាប់ឱកាសចូលរួមក្នុងការរួមចំណែកទេពកោសល្យរបស់យើងតាមរយៈបទចម្រៀងយុទ្ធនាការ និងជាគំរូផ្សព្វផ្សាយពាណិជ្ជកម្ម។


យើងសង្ឃឹមថា មនុស្សកាន់តែច្រើននឹងចូលរួមក្នុងយុទ្ធនាការនាពេលខាងមុខ ហើយក្នុងនាមជាឯកអគ្គរដ្ឋទូត យើងនឹងទទួលខុសត្រូវខ្ពស់ និងបង្ហាញពីរឿងល្អៗជាច្រើន ដើម្បីយើងអាចបង្ហាញពីសារសំខាន់នៃការចែករម្លែក៕


ដោយ៖លី ភីលីព

Most Popular

To Top