ភ្នំពេញ៖ ពេលវេលាកាន់តែរំកិលទៅមុខ ពិធីការិនីល្បីឈ្មោះ កែវ ចាន់និមល ក៏កាន់តែអន្ទះសារចង់ឃើញមុខកូនប្រុស ទី២របស់នាង ដែលកំពុងសម្ងំក្នុងផ្ទៃ ត្រៀមនឹងសម្រាលនៅត្រឹមតែ ២ខែខាងមុខទៀតនេះ ប៉ុនណោះ ។

ជាមួយគ្នានេះដែរ អ្នកនាង កែវ ចាន់និមល និងគ្រួសារ ក៏បានសម្រេចចិត្ត ដាក់ឈ្មោះកូនប្រុសយ៉ាងពិរោះ និងបង្ហាញជាសាធារណៈតាមរយៈគណនីហ្វេសប៊ុករបស់នាងឱ្យដឹងថា កូនប្រុសនាងនឹងមានឈ្មោះថា «ចេស្ដា» ។
នៅលើគណនីហ្វេសប៊ុក និង អ៊ិនស្ដាក្រាម របស់ពិធីការិនីដ៏មានប្រជាប្រិយភាពខាងលើ់ បានសរសេរយ៉ាងដូច្នេះថា «រីករាយខែថ្មីពេលវេលាពិតជាលឿនមែន សល់តែ២ខែទៀតគ្រួសារយើង នឹងទទួលបានសមាជិកថ្មីបន្ថែម ជួបគ្នាឆាប់ៗប្រុសពៅ ចេស្តា» ។
រឿងដែលមហាជនចាប់អារម្មណ៍ ក្នុងនោះពិធីការិនី កែវ ចាន់និមល ក៏បានបង្ហើបឈ្មោះកូនប្រុសបណ្ដូលចិត្ត យ៉ាងពីរោះបែបខ្មែរថា ចេស្ដា ខណៈកូនស្រីច្បងមានឈ្មោះថា ទេពី។ ហើយព្រោះតែឈ្មោះកូនទាំងពីរនាក់ សុទ្ធតែជាឈ្មោះឈ្មោះខ្មែរ យ៉ាងពិរោះនោះ ទើបមានមិត្តសិល្បៈជាច្រើន បានលាន់មាត់ថា ប្ដីប្រពន្ធគេទាំងពីរនាក់នេះ ពូកែរកនឹកដាក់ឈ្មោះកូនៗខ្លាំងណាស់ ។
គួរឱ្យដឹងថា មហាជន បានភ្ញាក់ផ្អើលរួចហើយ ដោយសារតែដឹងថា ពិធីការិនីឆ្នើម ប្រចាំទូរទស្សន៍ហង្សមាសម្នាក់ដែរ គឺអ្នកនាង ចាន់ កែវនិមល កំពុងពពោះកូនទី២ កូនប្រុស។ អ្នកនាង បានសម្រេចចិត្តផ្អាក ការងារសិល្បៈបណ្តោះ អាសន្នហើយ ដើម្បីសម្រាកមើលថែរ កូនក្នុងផ្ទៃ។ អ្វីដែលដឹង ចាន់ កែវនិមល បានដឹកដៃប្តី កូនស្រី និងសាច់ញាតិ ដើរកម្សាន្តនៅអាមេរិក ។ ម្យ៉ាងទៀតអាចលេចឭថា កូនប្រុសទី២នោះ សម្រាកសម្រាល លើដីអាមេរិករួចទើបវិលមកស្រុកវិញ៕ ដោយ៖ ម៉ានី




