សិល្បៈ និង កម្សាន្ត

ពាក្យចចាមអារ៉ាម៖ BTS នឹងសម្តែងក្នុងពិធីបើក ‘FIFA World Cup 2022’ នៅប្រទេសកាតា

សេអ៊ូល៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយមួយ របស់ម៉ិកស៊ិកនៅថ្ងៃទី៣ ខែតុលាបាននិយយាថ វាអាចទៅរួចក្នុងការផ្តល់ព័ត៌មាន គួរឲ្យចាប់អារម្មណ៍ដល់អ្នកគាំទ្រ ក្រុមតារាចម្រៀងបុ្រសកូរ៉េខាងត្បូ BTS ក្នុងរយៈពេល២ឬ៣ម៉ោង ជាមួយមានពាក្យមួយឃ្លា ចេញពីប្រភពជាច្រើនថា BTS នឹងសម្តែងនៅពិធីបើកការប្រកួត បាល់ទាត់ពិភពលោកកាតា នៅចំពោះមុខមនុស្ស ចំនួន ៦០.០០០នាក់ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia ។

ប្រព័ន្ធផ្សព្វផ្សាយក៏បានបន្ថែមថា BTS គឺជាក្រុមក្មេងប្រុសដ៏ធំបំផុត លើពិភពលោក ហើយFIFA World Cup គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត ក្នុងវិស័យបាល់ទាត់ នៅពេលការប្រកួតចាប់ផ្តើម វានឹងក្លាយជាព្រឹត្តិការណ៍ ដែលធ្វើឲ្យពិភពលោកមិនអាចគ្រប់គ្រងបាន។

ទន្ទឹមនឹងនេះ ពិធីបើកការប្រកួត FIFA World Cup 2022 នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា នៅកីឡដ្ឋាន Al Bayt ក្នុងប្រទេសកាតាចំថ្ងៃតែមួយជាមួយ នឹងការប្រកួតបើកឆាកនៃការប្រកួត ដែលជាការប្រកួតរវាងកាតា និងអេក្វាឌ័រ។
សមាជិក BTS បច្ចុប្បន្នកំពុងសកម្ម ជាអ្នកផ្សព្វផ្សាយផ្លូវការនៃ ‘The Goal of the Century’ ដែលជាគំនិតផ្តួចផ្តើមនិរន្តរភាព ជាសកលដោយ Hyundai Motors ហើយក៏ជាអ្នកឧបត្ថម្ភផ្លូវការ និងជាដៃគូនៃ ‘FIFA World Cup 2022™’ ផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top