លោក James Garfield ជាប្រធានាធិបតីអាមេរិកដំបូងគេបង្អស់ និងមុនសតវត្សទី២០ ដែលអាចប្រើប្រាស់ដៃឆ្វេងសម្រាប់សរសេរអក្សរបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider។

លោក James ត្រូវគេរាយការណ៍ថា លោកអាចប្រើប្រាស់បានទាំងដៃស្ដាំ និងដៃឆ្វេងនៅក្នុងពេលតែមួយបាន។ ជាពិសេសជាងនេះទៅទៀត លោកបានប្រើដៃឆ្វេងសរសេរភាសាក្រិក ខណៈដែលដៃស្ដាំប្រើសម្រាប់សរសេរភាសាឡាតាំង។
ក្រៅពីលោក James Garfield ដែលជាប្រធានាធិបតីអាមេរិកទី២០នោះ ក៏នៅមានប្រធានាធិបតីក្រោយៗមកទៀតចំនួន ៧រូប ដែលជាមនុស្សប្រើប្រាស់ដៃឆ្វេងសម្រាប់សរសេរអក្សរផងដែរ៕
