ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា កាលពីយប់ថ្ងៃទី១៧ ខែតុលា និងព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ករណីទាំង២ផ្សេងគ្នានោះរួមមាន៖
– ករណីទី១ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ទទួលយកស្រ្តីមួយរូប មានជំងឺពោះវៀនដុះខ្នែង មានឈ្មោះ សំ ដាវី អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ ។
– ករណីទី២ នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ទទួលយកប្អូនប្រុសមួយរូប មានឈ្មោះ ណាង ទក អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានជំងឺបេះដូង និងមួយទៀត មានភ្ញៀវទេសចរណ៍ ជាជនជាតិបរទេស មកពីភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម មិនស្រួលខ្លួន ក៏បានស្នើសុំទៅពេទ្យ ដើម្បីព្យាបាលជាមួយគ្នាផងដែរ ។
ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ក្រុមហ៊ុន យកមកខេត្តព្រះសីហនុ ដោយសុវត្ថិភាព និងបានបញ្ជូនតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យហើយ៕