ភ្នំពេញ៖ លោក នាង ដាវីន កំពុងមមាញឹកយ៉ាងខ្លាំង ក្នុងអាជីពសិល្បៈ បន្ទាប់ពីក្លាយជាបេក្ខភាព Top 4 ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ។ ទន្ទឹមនឹងការងារមមាញឹក ស្រាប់តែមានពាក្យចចាមអារ៉ាមថា នាង ដាវីន នឹងភ្ជាប់ពាក្យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដែលធ្វើឱ្យមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

យ៉ាងណាមិញ បន្ទាប់ពីពាក្យចចាមអារ៉ាមដ៏រសើបនេះក៏លេចធ្លាយ នាង ដាវីន បដិសេធ នៅក្នុង Group ហ្វេនក្នុងប្រព័ន្ធតេលេក្រោម ព្រោះថ្ងៃហ្នឹងលោកមានកម្មវិធី ច្រៀងរហូត៤កម្មវិធី។

បន្ទាប់ពីបដិសេធពិធីភ្ជាប់ពាក្យហើយ អ្នកគាំទ្រក៏ស្ងប់ចិត្ត ព្រោះលោកកំពុងសាងភាពលើអាជីពសិល្បៈ បើសិនជាមានរឿងអាស្រូវណាមួយ អាចធ្វើឱ្យប្រជាប្រិយភាព ធ្លាក់ចុះក៏ថាបាន។
គួរបញ្ជាក់ផងដែរថា តារាចម្រៀងមានដើមកំណើត នៅខេត្តកំពង់ស្ពឺរូបនេះ មិនត្រឹមតែបកស្រាយបទ ចម្រៀងសម័យបានយ៉ាងពីរោះទេ ប៉ុន្តែការបកស្រាយចម្រៀង ទម្រង់បុរាណ នាង ដាវីន ក៏អាចបង្ហើរសំនៀងបានយ៉ាងពីរោះ ៕

ដោយ៖ ម៉ានី
