កំពូតារាសម្ដែងក្បាច់គុនរឿងភាគបុរានចិន កុំកុំ ដែលមានឈ្មោះពិត Donnie Yen ត្រូវបានគេសង្កេតឃើញថា ការសម្ដែងរបស់លោកហាក់មានកាប្រែប្រួលជាងមុន ហើយកាយសម្បទាថមថយ គួរឱ្យកត់សម្គាល់។

ក្នុងអំឡុងពេលសម្ដែងរឿងថ្មី តារាប្រុសរូបនេះត្រូវបាន គេប្រម៉ាញ់រូបភាពក្រោយឆាក ដោយបានបង្ហាញ ពីស្ថានភាពសុខភាពខ្សោយជាងមុន ហើយបើក្រឡេកទៅមើលសម្រស់វិញ ប្រែប្រួលធ្លាក់ចុះដែលធ្វើឱ្យ អ្នកគាំទ្របារម្ភយ៉ាងខ្លាំង ចំពោះតារាប្រុសរូបនេះ។ Donnie Yen មានកាយសម្បទាធ្លាក់ចុះ យ៉ាងឆាប់រហ័ស ហើយហត់នឿយពេលថតឈុតឆាក ប្រយុទ្ធយូរ។ ដើម្បីធានាបាននូវគុណភាព នៃការថតរឿង និងសុខភាពរបស់តួសម្តែង ក្រុមការងារបានសម្រេចចិត្ត ប្រើតួសម្តែងជំនួស ក្នុងឈុត ឆាកឆ្ងាយៗដែលមិនឃើញមុខ។

ការដែលប្រែប្រួលខ្លាំងទាំងនេះក៏អាចជាហេតុ ផលដោយសារតែការ ជួបប្រទះនូវការបរាជ័យលើការ បោះទន់ផលិតខ្សែភាពយន្ដថ្មី “Rescue” របស់កំពូលតារាសម្ដែងហុងកុង Donnie Yen ក្នុងនាមជាចាងហ្វាង ផលិតកម្ម និងជាតួអង្គ សំខាន់ ជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ និងត្រូវប្រឈម បញ្ហាជាច្រើនផ្សេងទៀតក្នុងពេលតែមួយ។

ការថយចុះការសម្តែងរបស់ Donnie Yen នៅក្នុងឈុតសម្ដែង បានធ្វើឱ្យមានការព្រួយ បារម្ភអំពីគុណភាពនៃការចេញផ្សាយគម្រោងនេះ។ នៅក្នុងរូបថតក្រោយឆាកចុងក្រោយបង្អស់ Donnie Yen មិនអាចលាក់បាំងភាពអស់កម្លាំង និងហត់នឿយបានទេ៕

ប្រភព៖ Sabay
