អាស៊ីអាគ្នេយ៍ជាតំបន់មានវប្បធម៌ចម្រុះ ហើយបើនិយាយពីភាសាវិញ ភាសាក្នុងស្រុក និងភាសាអង់គ្លេស អាចនិយាយថាជាភាសាប្រើប្រាស់ច្រើនជាងគេមិនថា ក្នុងលក្ខខណ្ឌការងារ ឬ សម្រាប់ប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃនោះទេ។ យ៉ាងណាមិញ ចំណែកឯប្រទេសទីម័រឡេស្តេ ឬ ទីម័រខាងកើតវិញ មានភាសាព័រទុយហ្គាល់ជាភាសាផ្លូវការតែម្ដង។
បើយោងតាមការចងក្រងរបស់ចារកម្មមជ្ឈិមសហរដ្ឋអាមេរិក CIA ភាសាតេទុន (Tetun) និងភាសាព័រទុយហ្គាល់ជាភាសាផ្លូវការរបស់ប្រទេសអាយុ ២០ឆ្នាំមួយនេះ។
យ៉ាងណាមិញ បើយោងតាមជំរឿនឆ្នាំ២០១៥ របស់ទីម័រ អ្នកប្រើប្រាស់ភាសាព័រទុយហ្គាល់ទាំងអស់ ទាំងភាសាកំណើត និងភាសាទី២ ក៏ដូចជាភាសាទី៣ មានសរុបតែជាង ៦ម៉ឺននាក់ប៉ុណ្ណោះ ចំណោមប្រជាជនជាង ១លាននាក់។
នៅទីម័រខាងកើត ប្រជាជនភាគច្រើនប្រើប្រាស់ភាសាតេទុន ចំណែកភាសាធ្វើការងារគឺភាសាអង់គ្លេស និងឥណ្ឌូណេស៊ី៕ Source: Sabay