ភ្នំពេញ៖ បន្ទាប់ពីបង្ហាញមុខ គូស្នេហ៍ជាសាធារណៈ និងកែកុនខ្ទង់ច្រមុះ ឱ្យកាន់តែមានភាពស្រស់ ស្អាតរួចមកទីបំផុត Miss Universe Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី សម្រេចចិត្តដឹកដៃគូស្នេហ៍លោក ណូរ៉ា ភ្ជាប់ពាក្យហើយ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ។

បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី កាន់តែមានភាពលេចធ្លោជា ខ្លាំងបន្ទាប់ពីក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2021 ។ ទន្ទឹមនឹងទទួលបានការស្រលាញ់ ពីសំណាក់មហាជន កញ្ញា ងិន ម៉ារ៉ាឌី សម្រេចចិត្តបើកចំហចំណង ស្នេហ៍ជាសាធារណៈ កាលពីខែឧសភា កន្លងមក ជាមួយបុរសសង្ហាម្នាក់ ព្រមទាំងប្រាប់មហាជនថា ជាមិត្ត១០០ឆ្នាំ របស់ខ្លួន ដែលធ្វើឱ្យអ្នកគាំទ្រចូលរួមអបអរសាទរ អ្នកទាំងពីរផងដែរ។

យ៉ាងណាមិញ ងិន ម៉ារ៉ាឌី សម្រេច ចិត្តភ្ជាប់ពាក្យ ជាមួយគូស្នេហ៍នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះហើយជាមួយកូនកំលោះដ៏ស្រស់សង្ហាលោក ណូរ៉ា ខណៈថ្ងៃមង្គលការ នឹងប្រព្រឹត្តទៅឆ្នាំក្រោយ និងរៀបចំយ៉ាងពិសេសផងដែរ ។

បន្ទាប់ពីឃើញរូបភាពរបស់ ងិន ម៉ារ៉ាឌី និងគូស្នេហ៍ភ្ជាប់ពាក្យ បានធ្វើឱ្យមហាជន និងរួមទាំងមិត្តរួមអាជីពសិល្បៈ បានចូលរួមសម្តែងក្តីត្រេកអរចំពោះ បវរកញ្ញារូបនេះ ដែលរកឃើញបុរសសង្ហាម្នាក់ ជាគូអនាគត៕
ដោយ៖ ម៉ានី

