កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូងនាង Kim Sae Ron ទទួលរងការរិះគន់យ៉ាងខ្លាំង ចំពោះការជក់បារីអេឡិចត្រូនិក ក្នុងការបង្ហោះតាមបណ្តាញសង្គម។
ដូចដែលបានរាយការណ៍ពីមុនមក តារាស្រីរូបនេះបានបង្ហោះនៅលើ Instagram ជាលើកដំបូងចាប់តាំងពីជម្លោះ DUI របស់នាង ហើយនាងបានលុបការបង្ហោះភ្លាមៗ ហាក់ដូចជាមានកំហុស។ នាង Kim Sae Ron ពេលនេះកំពុងរងការរិះគន់ ពីបទបារីអេឡិចត្រូនិកនៅផ្នែកខាងលើ នៃរូបថតដែលនាងបានបង្ហោះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ ថា បារីអេឡិចត្រូនិចអាចត្រូវបានគេមើលឃើញ នៅលើផ្ទាំងគំនូររបស់នាងនៅក្នុងរូបភាពខាងក្រោម ហើយវាបានធ្វើឲ្យមានការរំជើបរំជួល ក្នុងចំណោមអ្នកនិយមលេងអ៊ីនធើណេតមួយចំនួន ខណៈបច្ចុប្បន្ននាងកំពុងស្ថិតក្នុងដំណាក់កាល នៃការគិតពិចារណាដោយខ្លួនឯង បន្ទាប់ពីសុំទោសចំពោះការបើកបរ ក្នុងស្ថានភាពស្រវឹងនេះ។
ខែមិថុនាកន្លងមក វាហាក់បីដូចជាអ្នកនិយមលេងអ៊ីនធើណេតមួយចំនួន កំពុងមានការងឿងឆ្ងល់ចំពោះការបង្ហោះរូបបុរស និងបារីអេឡិចត្រូនិចរបស់នាង៕ ដោយ៖លី ភីលីព