កូរ៉េ៖យោងតាមរបាយការណ៍ឧស្សាហកម្មនៅថ្ងៃទី ៥ ខែវិច្ឆិកាបានប្រាប់ឲ្យដឹងថា លោក Himchan នឹងត្រូវបានកាត់ទោសសម្រាប់ការចោទប្រកាន់ពីបទរំលោភផ្លូវភេទរបស់លោកនៅថ្ងៃទី ១៤ ខែធ្នូនៅក្នុងតុលាការក្រុង Seoul Western បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។
លោក Himchan ត្រូវបានកាត់ទោសដោយគ្មានការឃុំខ្លួនកាលពីថ្ងៃទី ២៥ ខែតុលា ពីបទធ្វើបាបស្ត្រីពីរនាក់ក្នុងបារមួយក្នុង Hannam-dong កាលពីថ្ងៃទី ១៧ ខែមេសា និងស្ត្រីម្នាក់មានសញ្ជាតិបរទេស ខណៈម្នាក់ទៀតជាជនជាតិកូរ៉េ។ កន្លងមក លោក Himchan បានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសមួយ បន្ទាប់ពីត្រូវបានកាត់ទោសពីបទរំលោភផ្លូវភេទលើនារីម្នាក់ក្នុងវ័យ ២០ ឆ្នាំកាលពីខែកក្កដា ឆ្នាំ ២០១៨ ។
លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ខែ និងកម្មវិធីព្យាបាលជនល្មើសផ្លូវភេទរយៈពេល ៤០ម៉ោងនៅក្នុងតុលាការដែលលោកបានប្តឹងឧទ្ធរណ៍កាលពីខែកុម្ភៈ ឆ្នាំ២០២១។ បន្ទាប់មក លោកបានចូលខ្លួនទទួលយកការចោទប្រកាន់របស់លោកក្នុងសវនាការឧទ្ធរណ៍លើកទី២របស់លោក ប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមេសា ប៉ុន្តែលោក Himchan ត្រូវប្រឈមមុខនឹងការកាត់ទោសជាថ្មីម្តងទៀត បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទធ្វើបាបស្ត្រី២នាក់កាលពីថ្ងៃទី១៧ ខែមេសា៕ ដោយ៖លី ភីលីព