សេអ៊ូល៖ប៉ូលិសបានបញ្ជាក់ឲ្យដឹងជាផ្លូវការថា មួកនោះជារបស់លោក Jungkook សមាជិកក្រុមតារាចម្រៀងបុ្រសដ៏ល្បីល្បាញកូរ៉េខាងត្បូង BTS ដែលមានអ្នកព្យាយាមដាក់លក់មួកតាមប្រព័ន្ធអ៊ីនធើណេតក្នុងតម្លៃ ១០ លានវ៉ុន (៧,០០៦.៣១ ដុល្លារ) កំពុងប្រឈមនឹងការចោទប្រកាន់បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។
យោងតាមស្ថានីយ៍ប៉ូលីស Seocho នៅថ្ងៃទី៧ ខែវិច្ឆិកាថា ក្រុមហ៊ុន HYBE Entertainment បានបញ្ជាក់ថា សមាជិក BTS គឺលោក Jungkook បានបាត់មួកនៅក្នុងបន្ទប់រង់ចាំនៃនាយកដ្ឋានលិខិតឆ្លងដែននៅក្រសួងការបរទេស។ បុគ្គល A ព្យាយាមលក់មួកតាមអ៊ីនធើណេតបានលុបការបង្ហោះនេះ បន្ទាប់ពីការបង្ហោះនេះបានក្លាយជារឿងចម្រូងចម្រាស និងទទួលបានការរិះគន់ជាច្រើន។
ប៉ូលីសបាននិយាយថា យើងបានចោទប្រកាន់ A ពីបទកេងបន្លំអត្ថបទដែលបាត់បង់។ យើងបានបញ្ចប់ការស៊ើបអង្កេតហើយ A បានសារភាពចំពោះការចោទប្រកាន់នេះ។ យើងកំពុងពិនិត្យមើលបន្ថែមទៀតលើមូលដ្ឋានច្បាប់ប្រសិនបើយើងគួរតែចោទប្រកាន់លោកពីបទកេងប្រវ័ញ្ចការងារជំនួសវិញ៕ ដោយ៖លី ភីលីព