កម្មវិធីប្រកួតសម្រស់ លំដាប់ពិភពលោក គឺ Miss Grand International 2022 បានបញ្ចប់ដោយរលូន ដោយបានរកឃើញ ម្ចាស់តំណែងចំនួន ១០រូប សុទ្ធតែជានារីដែលបានទាំងព្រម មិនថាសម្រស់ ចំណេះដឹង និងអត្តចរិត ដែលស័ក្តិសមនឹងតំណែង ។
នៅឆ្នាំនេះ ជាឆ្នាំដែលពិសេស ព្រោះកម្មវិធីបានជ្រើសរើសម្ចាស់ មកុដដល់ទៅ ១០ រូប ជាការអបអរខួបគម្រប់ ១០ឆ្នាំ របស់កម្មវិធី ។ យ៉ាងណា ប្រិយមិត្តបានស្គាល់មុខ និងភាពអស្ចារ្យផ្សេងទៀត ដែលនារីឆ្នើមទាំងនោះ ត្រូវបានបង្ហាញហើយ។ ប៉ុន្តែអត្ថបទនៅទីនេះ នឹងបន្ថែមនូវការ ពិតរបស់ពួកគេទៀត នោះគឺ អាយុពិត វិញម្ដង ។
១. Isabella Menin – ម្ចាស់តំណែងកំពូល (លេខ ១)

បវរកញ្ញារបស់ប្រទេសប្រេស៊ីល កើតថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៩៧ (មានអាយុ ២៥ឆ្នាំ)
២.Engfa Waraha – ម្ចាស់តំណែងលំដាប់រង ទី១

បវរកញ្ញាប្រទេសថៃ កើតថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៥ (មានអាយុ ២៧ឆ្នាំ)៣. Andina Julie – ម្ចាស់តំណែងលំដាប់រង ទី ២

បវរកញ្ញាប្រទេសឥណ្ឌូនេស៊ី កើតថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០០១ (មានអាយុ ២១ ឆ្នាំ)
៤. Luiseth Materan – ម្ចាស់តំណែងលំដាប់រង ទី៣

បវរកញ្ញាប្រទេសវ៉េណេស្ស៊ុយអេឡា កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៦ (មានអាយុ ២៦ឆ្នាំ)
៥. Mariana Beckova – ម្ចាស់តំណែងលំដាប់រង ទី៤

បវរកញ្ញាសាធារណរដ្ឋឆេក កើតឆ្នាំ ១៩៩៩ (មានអាយុ ២៣ឆ្នាំ)
៦. ពេជ្រ វត្តីសារ៉ាវឌ្ឍី (Pich Vatey Saravody) – ម្ចាស់តំណែងលំដាប់រង ទី៥

បវរកញ្ញាប្រទេសកម្ពុជា មានអាយុ ២៣ឆ្នាំ
៧. Hirisley Jiménez – ម្ចាស់តំណែងលំដាប់រង ទី៥

បវរកញ្ញាប្រទេសអេស្ប៉ាញ មានអាយុ ២០ឆ្នាំ
៨. Oxana Rivera – ម្ចាស់តំណែងលំដាប់រង ទី៥

បវរកញ្ញាប្រទេសព័រតូរីកូ មានអាយុ ២៧ឆ្នាំ
៩. Priscilla Londoño – ម្ចាស់តំណែងលំដាប់រង ទី៥

បវរកញ្ញាប្រទេសកូឡុំប៊ី មានអាយុ ២៨ឆ្នាំ
១០. Roberta Angela Tamondong – ម្ចាស់តំណែងលំដាប់រង ទី៥

បវរកញ្ញាប្រទេសហ្វីលីពីន កើតថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០២ មានអាយុ ២០ឆ្នាំ
