ភ្នំពេញ៖ មិនត្រឹមតែក្រសោបភាពល្បីល្បាញ ខាងចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែ តន់ ចន្ទសីម៉ា ក្លាយជាអ្នកតំណាងផលិតផលធំៗជាច្រើន ឯតម្លៃខ្លួនពេលចេញទៅ ច្រៀងក្នុងកម្មវិធីនានា ក៏មិនចាញ់រៀមច្បងល្បីៗមុនៗប៉ុន្មានទេ។
មានទាំងភាពល្បីល្បាញ ប្រវត្តិការសិក្សាក៏ល្អ ទើបទទួលសញ្ញាបត្រកាលពីពេលថ្មីៗមកនេះ ងាកមកមើលសម្រស់ សីម៉ា បច្ចុប្បន្នវិញក៏ ស្រស់ស្អាតដូចបវរកញ្ញាក្តី ប៉ុន្តែតាំងពីឈានចូល អាជីពសិល្បៈមហាជន មិនដែលពើបប្រទះនាងមានរឿងអាស្រូវស្នេហាឡើយ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតារា ចម្រៀង តន់ ចន្ទសីម៉ា យំផងច្រៀងផងក្នុងបទចម្រៀងមួយបទមាន ចំណងជើងថា «នឹកពេលណាយំពេលនោះ» ដែលធ្វើឱ្យអ្នកគាំទ្រ ឆ្ងល់ជាខ្លាំងថា តន់ ចន្ទសីម៉ា កំពុងខូចចិត្ត ក្នុងរឿងស្នេហា ឬគ្រាន់តែជាការសម្តែង អ្វីមួយរបស់នាងនោះទេ តែវីដេអូដែលបានបង្ហាញ ពិតជាចូលតួខ្លាំង សូម្បីអ្នកមើលក៏ចូលតួតាម៕
ដោយ៖ ម៉ានី


