ទម្រាំសាងកេរ្តិ៍ឈ្មោះល្បីល្បាញ តារាម្នាក់ៗត្រូវចំណាយពេលច្រើន ហើយក៏ត្រូវឆ្លងកាត់រឿងរ៉ាវ ព្យុះភ្លៀងរាប់មិនអស់ដែរ។ ទោះជាដឹងថាត្រូវប្រឈមនឹងរឿងអ្វីក៏ដោយ ក៏មនុស្សជាច្រើនមានមហិច្ចតា ចង់ក្លាយជាតារាដែរ ព្រោះវិស័យនេះ នឹងនាំឱកាសឲ្យពួកគេរកចំណូលបានច្រើន ដើម្បីផ្គត់ផ្គង់គ្រួសារ និងតម្រូវការជីវិតផ្សេងៗ។
ដូចតារាដែលមានក្នុងអត្ថបទពេលនេះ សុទ្ធតែមានប្រវត្តិតស៊ូផ្សេងៗ ទម្រាំពួកគេអាចតោងចាប់បានទ្រនំ នឹងនរមួយ ហើយមានសមត្ថភាពរកចំណូល បានច្រើនមិនធម្មតា ពីការថតស្ប៉តពាណិជ្ជកម្ម ពិសេសពេលទៅចូលរួម កម្មវិធីណាមួយ។ ដូច្នេះចង់ដឹងថា តើបច្ចុប្បន្ននេះ បុគ្គលល្បីណាខ្លះ ដែលមានតម្លៃខ្លួនខ្ពស់ជាងគេ ពេលចូលរួមកម្មវិធីម្ដងៗ?
៥. Yaya Urassaya

Yaya ត្រូវបានមហាជនថៃលើកតម្កើងជាតារាស្រី ដ៏ល្បីប្រចាំវិស័យ ដូច្នេះតើតម្លៃខ្លួនពេលចេញ ទៅបំពេញការងាររបស់នាង ក្នុងមួយការងារប៉ុន្មានទៅ? ចម្លើយគឺ ៣០ម៉ឺនបាត (ខ្ទង់ ៨,៤០០ដុល្លារ)។
៤. Nadech Kugimiya

ទោះបីចូលសិល្បៈ រយៈពេលយូរឆ្នាំមកហើយក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់លោក ហាក់មិនថមថយឡើយ។ ជាលទ្ធផល បើតាមការបញ្ជាក់ពីវិបសាយ Thairath តារាប្រុសនេះមានតម្លៃខ្លួន ៣៥ម៉ឺនបាត (ខ្ទង់ ៩,៧០០ ដុល្លារ) ក្នុងមួយការងារ។
៣. Zee Pruk និង NuNew Chawarin

ចូលដល់ ដៃគូដែលមាន Fanclub យ៉ាងច្រើនគឺ Zee និង NuNew ក៏មានតម្លៃខ្លួនច្រើនគួរឲ្យភ្ញាក់ផ្អើលដែរ គឺដល់ទៅ ៤០ម៉ឺនបាត (ខ្ទង់ ១១,១០០ ដុល្លារ) ពីមួយកម្មវិធី។
២. ដៃគូម៉ឺនឆ្នាំ PP Kritនិង Billkin Puttipong

អ្នកទាំងពីរបានសាងស្នាដៃមិនធម្មតាឡើយ លើវិថីសិល្បៈ ពិសេសក្រោយចាប់ដៃគូ ជាមួយគ្នាសម្ដែងក្នុងរឿង «I Told Sunset About You / I Promised You the Moon»។ ភាពល្បីល្បាញនេះ បានក្លាយជាកម្លាំងនាំឲ្យអ្នកទាំង ២ មានឱកាសទទួលបានចំណូលនៃតម្លៃខ្លួនដល់ទៅ ៤៥ម៉ឺនបាត (ខ្ទង់ ១២,៥០០ដុល្លារ) ក្នុងមួយការងារ។
១. Engfa Waraha

ដ្បិតបានគ្រងតំណែង ត្រឹមជា ម្ចាស់មកុដ Miss Grand International លំដាប់រងទី ១ ប្រចាំឆ្នាំ ២០២២ ប៉ុន្តែ Engfa Waraha ទទួលបានការផ្ដល់តម្លៃខ្ពស់ ដោយក្នុងរយៈពេលខ្លីសោះ នាងត្រូវបានម្ចាស់កម្មវិធីជាច្រើន អញ្ជើញឲ្យចូលរួមជាកិត្តិយសសម្រាប់កម្មវិធីរបស់ពួកគេនីមួយៗ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ មានសេចក្ដីរាយការណ៍មកថា ត្រឹមបង្ហាញក្នុងកម្មវិធី ឬការងារ ១ម៉ោងឡើង នាងអាចទទួលបានតម្លៃខ្លួនដល់ទៅ ៧០ម៉ឺនបាត (ខ្ទង់ ១៩,៥០០ដុល្លារ) ឯណោះ។

នេះជាចំនួនដ៏គួរឲ្យភ្ញាក់ផ្អើល និងធ្វើឲ្យគ្រប់គ្នាកោតសរសើរ មិនដាច់ពីមាត់នូវសន្ធឹកប្រជាប្រិយភាព ដែលនាងទទួលបាន ក្រោយឡើងលើឆាកអន្តរជាតិ រហូតអាចនាំប្រទេសថៃ ជាប់តំណែងខ្ពស់ប្រចាំ កម្មវិធីប្រកួតសម្រស់ Miss Grand International៕ Source: Sabay
