ភ្នំពេញ ៖ បន្ទាប់ពីប្រកួតស្វិតស្វាញ អស់រយៈពេលជាច្រើនសប្តាហ៍ ទីបំផុត កម្មវិធី I Am a Singer Cambodia រដូវកាលទី៣ បានរកឃើញម្ចាស់ពានហើយ នៅរាត្រីថ្ងៃទី១៩ វិច្ឆិកា គឺ បានទៅលើ ឌី សូនិត្តា ជាមួយប្រាក់រង្វាន់ ១ម៉ឺនដុល្លារ ។

យ៉ាងណាចំពោះ លទ្ធផលម្ចាស់ជ័យ លាភីលើកនេះ ក៏ធ្វើឱ្យមហាជន អ្នកប្រើប្រាស់បណ្តាញ សង្គមមួយចំនួនធំបង្ហាញ អារម្មណ៍មិនពេញចិត្ត ចំពោះលទ្ធផលនេះ ដោយបានលើកឡើងថា ម្ចាស់ពាន នៅមានកម្រិត ក្នុងការបកស្រាយបទចម្រៀង បកស្រាយលឺសូរតែភ្លេង ឯសំឡេងច្រៀងវិញត្បៀតៗ មិនពីរោះ តែដោយសារនាងមានហ្វេនច្រើន ទើបទទួលជ័យជម្នះ ពីតារាចម្រៀង អាជីពផ្សេងទៀត។

សូមបញ្ជាក់ផងដែរថា ឌី សូនិត្តា បានចាប់ដៃគូជាមួយលោកគ្រូភ្លេង ម៉ៅ កិត្យា ដោយបានផ្តួលតារាចម្រៀង អាជីពផ្សេងទៀត មានដូចជា អ្នកនាង ហង្ស សុជាតា, កែវ សុបញ្ញា , ឈាន ជាលឿយ, ពេជ្រ ម៉េងលី , អ៊ីម ថៃ , និង ម៉ា ច័ន្ទបញ្ញា ៕
ដោយ៖ ម៉ានី



