ព្រះអនុជរបស់មហាក្សត្រីនៃចក្រភពអង់គ្លេស Elizabeth II ព្រះនាង Margaret ជាមួយនឹងស្វាមីគឺលោកម្ចាស់ (Lord) Snowdonធ្លាប់យាងមកលំហែកាយលក្ខណៈឯកជននៅប្រទេសកម្ពុជា កាលពីឆ្នាំ១៩៦៩។

អំឡុងពេលលំហែកាយនោះដែរ ព្រះនាងបានយាងទត ក្រុមប្រាសាទអង្គរវត្តនាឯខេត្តសៀមរាប។ អ្វីដែលពិសេសជាងនេះទៅទៀត សម្ដេចព្រះនរោត្ដម សីហនុ ដែលកាលនោះជាព្រះប្រមុខរដ្ឋ ទ្រង់បានដើរតួជាមគ្គុទ្ទេសក៍ផ្ទាល់តែម្ដង។
បើតាមការចុះផ្សាយមួយចំនួនបានឲ្យដឹងថា អំឡុងពេលទស្សនកិច្ចមកកម្ពុជា លក្ខណៈឯកជន សម្ដេចព្រះរាមនរោត្ដម បុប្ផាទេវី ក៏បានរាំរបាំ ឲ្យព្រះនាង Margaret ទតផងដែរ។
ខាងក្រោមនេះជាវីដេអូខ្លី ស្ដីពីដំណើរទស្សនកិច្ចរបស់ព្រះនាង Margaret មកកាន់ស្រុកខ្មែរ៖
Source: Sabay
