ភ្នំពេញ៖ ថ្មីៗមកនេះ មាស នីតា តារាចម្រៀងពន្លកថ្មី និងជាបេក្ខនារីលេចធ្លោ ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ បានចេញមុខប្រតិកម្មយ៉ាងខ្លាំង ទៅលើអ្នកលេងតិកតុកមួយចំនួនបានកាត់រូបនាងប្រៀបធៀបជាមួយ សេង សុខឃីម ជាប្រពន្ធដើម ប្រពន្ធចុង ដែលធ្វើឱ្យរឿងនេះរាលដាលទៅដល់ សេង សុខឃីម ជាអ្នកនៅពីក្រោយបើកដៃឱ្យហ្វេនរបស់នាងកាត់តរូប មាស នីតា ជាប្រពន្ធចុង។
ទោះយ៉ាងណា អ្វីដែលកាន់តែធ្វើឱ្យមហាជនបើកភ្នែកធំៗនោះ សេង សុខឃីម បានទម្លាយវីដេអូ ឆាតដែល មាស នីតា និយាយនៅក្នុងក្រុមហ្វេនផេក ដោយប្រើពាក្យប្រមាថ មិនសមរម្យជាច្រើនទៅលើនាងថែមទាំងធ្លាយដល់ម្តាយខ្លួន រហូត សេង សុខឃីម បានប្រកាសនឹង ចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកជេដៀលនាង នឹងមិនទទួលពាក្យសុំទោសតាមការឡាយអ្វីឡើយគឺចាំជួបគ្នានៅតុលាការប៉ុណ្ណោះ។
តារាសម្តែង សេង សុខឃីម បានរៀបរាប់កាលពីយប់ថ្ងៃទី២៩ ខែវិចិ្ឆកា ថា «រាល់សារសម្លេង រាល់សម្លេងរបស់អ្នក ខ្ញុំនឹងឲ្យអ្នកច្បាប់ចាត់ការ ថ្ងៃស្អែក ខ្ញុំមិនទទួលការលើកដៃសុំទោសទេ វប្បធម៌ដៀលជេរបស់អ្នកមួយចំនួនគឺជេហើយ លើកដៃឡាយសូមទោស មានអ្នកអន្តរាគមន៍គឺរួចខ្លួន ខ្ញុំស្តាប់ហើយមិនហូរទឹកភ្នែកទេ ហើយរឿងដណ្តើមប្រុសនេះខ្ញុំអត់ទម្លាប់ទេ សូមទោស តែខ្ញុំរក្សាមាយាទជាស្រី ដែលមិនប្រើភាសារជេតាម ហ្វេកបុកឬតិកតុក(ហាមសូមទោសតាមLive ជួបគ្នា តុលាការ(សេង សុខឃីម)»៕ ដោយ៖ ម៉ានី





