ថ្មីៗនេះបណ្ដាមហាជន អ្នកគាំទ្រ មានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង បន្ទាប់ដំណឹង របស់បវរកញ្ញាប្រទេស ម៉ិកស៊ិក ម្នាក់ត្រូវបានឆក់ចរន្ដអគ្គិសនី អំឡុងពេល ដែលនាងកំពុងដើរបង្ហាញម៉ូដ ក្នុងឈុតតំណាងជាតិ ។
យប់ចុងក្រោយ នៃការប្រលងបវរកញ្ញា Sahuayo 2022 នៅរដ្ឋ Michoacán បវរកញ្ញាម៉ិកស៊ិក Andrea Victor ត្រូវបានឆក់ចរន្ដអគ្គិសនី ពេលដែលនាងយកដៃ ទៅកាន់មេក្រូលើ ឆាកបង្ហាញម៉ូត ។ Andrea Victor រងរបួសត្រូវដៃខាងស្ដាំ របស់នាងបន្ទាប់ពីជួប ឧបទ្ទវហេតុនេះ ។
Andrea Víctor គឺជាមនុស្សដំបូងគេ ដែលបានបង្ហាញខ្លួនក្នុងសំលៀកបំពាក់ជាតិ ។ នៅពេល ដែលការដើរឡើង ដល់ចុងបញ្ចប់នៃឆាក ដែលជាកន្លែងដាក់ មីក្រូហ្វូន Andrea បានចាប់វាដោយដៃ ស្តាំរបស់នាង ក៏ស្រាប់តែដួលលើឆាកៗភ្លាមៗតែម្ដង ។ ខណៈពេលនោះបុគ្គលិក កម្មវិធីបានប្រញាប់ ប្រញាល់ជួយ Andrea ឱ្យរួចផុតពីគ្រោះថ្នាក់ដ៏គ្រោះថ្នាក់នេះ ។ ពិធីករនិយាយទាំងភ័យស្លន់ស្លោថា៖ «នាងត្រូវចរន្តអគ្គិសនីឆក់” ប៉ុន្តែជាសំណាងល្អ Andrea មិនរងបួសធ្ងន់ធ្ងរទេ ៕