ភ្នំពេញ៖ ស្នេហារវាងកំលោះមានមន្តស្នេហ៍ ភិទិ និង ស្រីស្អាត ម៉ានីន បញ្ចប់ហើយក្តី ប៉ុន្តែនៅតែមានមតិមួយចំនួន រិះគន់អ្នកទាំងពីរមិនដែលដាច់ បើទោះមានការអះអាងថា អ្នកទាំងពីររាប់អានគ្នាជាមិត្តភក្តិក្តី។
តួយ៉ាង នាពេលថ្មីៗនេះ កំលោះសង្ហា ភិទិ បានបង្ហោះរូបភាពដោះអាវបង្ហាញស្នាម សាក់នៅលើដងខ្លួនបង្អួតហ្វេនៗ តែការបង្ហោះរូបភាពរបស់ ភិទិ បែរជាមាន ការជជែកវែកញែកទៅវិញ ដោយសារស្នាមសាក់នោះរំលេចឈ្មោះ Manin ។ ការ បង្ហាញស្នាមសាក់ដែលមានឈ្មោះ ម៉ានីន នេះហើយបានធ្វើឱ្យអ្នកលេងបណ្តាញ សង្គមលើកឡើងថា អ្នកទាំងពីរមិនបែកគ្នានោះទេ។
ដោយសារតែមានការរិះគន់ និងជជែកវែកញែកច្រើនពេក ឡុង ម៉ានីន ក៏បានចេញមុខបញ្ជាក់ការពិតពី រឿងស្នាម សាក់ឈ្មោះនាងនៅដងខ្លួន ភិទិ ។
ស្រីស្អាតខាងលើបានរៀបរាប់ថា «សាក់មុនបែកគ្នាមិនមែនក្រោយបែកគ្នា បញ្ជាក់ កុំអោយពូកែទើសពេក សុទ្ធថាលឺបែកគ្នាហើយ ឥឡូវមិចសាក់ឈ្មោះគ្នាចឹង សូមចិត្តម៉ង បងៗអូនៗមួយចំនួនមិនមែនជាខ្លួនខ្ញុំទេ ហេតុអីធ្វើដូចដឹងរឿងខ្ញុំច្បាស់ម៉េស?
ហើយមួយទៀត ពួកខ្ញុំបែកអ្នកចាស់អស់រៀងខ្លួនហើយ ទើបស្គាល់គ្នា ទើបរាប់អានគ្នាជាមិត្តភក្តិ ដើរជាមួយគ្នាយូរៗដឹងរឿងគ្នាច្រើន យល់ចិត្តគ្នាច្បាស់នៅក្បែរគ្នាកក់ក្តៅ បានក្លាយជាសង្សារ អត់មានខាងណា លួចទាក់ទងរឺទៅដណ្តើមពីអ្នកចាស់ពួកខ្ញុំទេ
ហេតុអីពេលពួកខ្ញុំជាសង្សារ ទៅអាណិតអ្នកចាស់ពួកខ្ញុំធ្វើអីទៀត បើពួកខ្ញុំចែកផ្លូវគ្នាយូរអស់ហើយ នឹងបានស្រឡាញ់គ្នានឹង…តែពួកខ្ញុំនៅតែរាប់អានអ្នកចាស់ខ្ញុំធម្មតាទេ »។
ម៉ានីនបន្ថែមថា«ហើយការបែកគ្នារបស់ពួកខ្ញុំ សុទ្ធតែមានហេតុផលគ្រាន់ តែមិនចង់និយាយហេតុផលច្រើន កុំអោយថាបែកគ្នាហើយទម្លាក់កំហុស ទៅខាងណាម្នាក់ ខ្ញុំចង់រស់នៅអោយមានក្តីសុខផ្លូវចិត្ត ធ្វើអីសប្បាយៗគិតថ្ងៃទៅអនាគតអត់ចង់មានតែបញ្ហាទេ ទើបមិនរំលឹកសុខចិត្តដើរចេញរៀងខ្លួន…»៕ ដោយ៖ ម៉ានី







