ក្រោយការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្ដាលម្សិលមិញ បានរកឃើញបេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់ ហើយនៅថ្ងៃនេះ រកឃើញយុវតីម្នាក់ បាននិទ្ទេស A ទាំងអស់ លំដាប់ពិន្ទុ ១០០ពេញ។

យុវតីរូបនេះ មានឈ្មោះថា យូ សោគន្ធិកា មកពីសាលាវេស្ទើនអន្តរជាតិ (Western International School) ជាប់និទ្ទេស A គ្រប់មុខ ដោយមានលំដាប់ពិន្ទុ ១០០.០០ ក្លាយជាបេក្ខភាពដ៏កម្រមួយសម្រាប់សម័យ្របឡងបាក់ឌុប ឆ្នាំ ២០២២ នេះ៕ Source: Sabay

