សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រ បដិសេធពាក្យ ចចាមអារ៉ាម ៖ លោក Jungkook ណាត់ជួបជាមួយមិត្តស្រី របស់លោកនៅកោះ Jeju

កូរ៉េ ៖ បើយោងតាមចេញ ផ្សាយផ្លូវការរបស់គេហទំព័រ កម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ការភ្ញាក់ផ្អើលចុងក្រោយបំផុត លើសហគមន៍ អនឡាញកូរ៉េខាងត្បូង អំពីពាក្យចចាមអារ៉ាម ដែលថា លោក Jungkook ជាតារាចម្រៀង ស្ថិតនៅសមាជិកក្រុម BTS កំពុងធ្វើដំណើរ ទៅកាន់កោះ Jeju ជាមួយមិត្តស្រីរបស់លោក ។

កាលពីថ្ងៃទី ៥ ខែមករា អ្នកប្រើប្រាស់ អនឡាញរាប់ពាន់នាក់ បាននាំគ្នាទៅបង្ហោះ Nate Pann មានចំណងជើងថា “Jungkook ត្រូវបានគេមើលឃើញថា កំពុងណាត់ជួប នៅលើកោះ Jeju ។ Taehyung និង Jennie ទីតាំងណាត់កាលពីឆ្នាំមុន ហើយលើរូបថតនោះ លោក Jungkook ត្រូវបានគេឃើញ កំពុងអង្គុយ នៅភោជនីយដ្ឋានមួយ ។ នៅក្បែរនារីមិនស្គាល់ម្នាក់ ដែលអ្នកបង្ហោះអះអាងថា ជាមិត្តស្រីរបស់ Jungkook ។
អ្នកបង្កើតការបង្ហោះ បានសរសេរនៅក្រោមរូបថត ថា “Jungkook បានរកឃើញស្នេហា។ T_T” ។ អ្នកនិយមលេង អ៊ីនធើណេត និងអ្នកគាំទ្រជាច្រើន បានចូលរួមបញ្ចេញមតិភ្លាមៗ ដើម្បីបដិសេធពាក្យ ចចាមអារ៉ាមមិនពិត ព្រោះវាត្រូវបានបង្ហាញថា រូបថតដែលបានបង្ហោះ គឺពីអតីតកាល ហើយវាត្រូវបាន បញ្ជាក់រួចហើយថា Jungkook បានទៅភោជនីយដ្ឋាន ជាមួយក្រុមមិត្តភក្តិ របស់គាត់។ មិនត្រឹមតែប៉ុណ្ណោះ បុរសម្នាក់បានទាក់ទង ទៅម្ចាស់ភោជនីយដ្ឋាន ហើយម្ចាស់ហាងបាននិយាយថា មិនមែនជាមិត្តស្រីរបស់គាត់ទេ ប៉ុន្តែជាបុគ្គលិកស្រី ដែលធ្វើការជាមួយ Jungkook ។

អ្នកនិយមលេងអ៊ីនធឺណេត ចាប់ផ្តើមបដិសេធការបង្ហោះនេះ ហើយបានបដិសេធពាក្យ ចចាមអារ៉ាមនេះ ដោយបញ្ចេញមតិថា “? lol នេះជាពេលលោកទៅជា មួយមិត្តភ័ក្តិរបស់លោក ហើយថែមទាំងទុក ហត្ថលេខា របស់គាត់ទៀតផង។ r***d រូបនេះបានយករូបថត ចាស់មួយសន្លឹកមកធ្វើរឿង កំប្លែងទុកចោល BTS តែម្នាក់ឯង។ ហើយរស់នៅក្នុងជីវិតរបស់អ្នក នេះត្រូវបានបង្ហាញ រួចហើយថា Jungkook បានទៅទីនោះជាមួយអ្នកស្គាល់គ្នា ហើយថែមទាំង បានបន្សល់ទុកនូវហត្ថលេខាផងដែរ ។

ម្ចាស់ភោជនីយដ្ឋាន ថែមទាំងបាន ចែករម្លែក រឿងរ៉ាវរបស់គាត់ ហើយបុគ្គលនេះ កំពុងលើករូបថត កាលពីប៉ុន្មានខែមុននេះ គ្រាន់តែជាការរំជើបរំជួលប៉ុណ្ណោះ បង្កើតដោយ akgaes” “នេះមកពីឆ្នាំមុន ហើយគ្រប់គ្នាដឹងអំពីរឿង នេះ រួចហើយថា លោកបានទៅជាមួយអ្នកស្គាល់គ្នា គាត់ថែមទាំងបានទុកហត្ថលេខា របស់គាត់នៅទីនោះ។ មនុស្សបានវាយប្រហារ Taehyung ពីមុន ប៉ុន្តែឥឡូវនេះ ពួកគេបន្តទៅ Jungkook?” និង “សង្ឃឹមថាជននេះជាប់គុកពីបទ ផ្សព្វផ្សាយព័ត៌មានមិនពិត” ៕

Most Popular

To Top