សិល្បៈ និង កម្សាន្ត

ក្មួយប្រុសរបស់ស្តេចចម្រៀងប៉ុប Michael Jackson ដើរតួជា King of Pop ក្នុងជីវប្រវត្តិរបស់លោក

អាមេរិក៖ស្ទូឌីយ៉ូ Lionsgate បាននិយាយកាលពីថ្ងៃចន្ទថា ស្តេចតារាចម្រៀងប៉ុប លោក Michael Jackson នឹងត្រូវ បង្ហាញខ្លួនសាជាថ្មីម្តងទៀតដោយក្មួយប្រុសអាយុ ២៦ ឆ្នាំរបស់លោកឈ្មោះ Jaafar Jackson ក្នុងខ្សែភាពយន្ត ជីវប្រវត្តិលោក Michael បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia ។


Lionsgate បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានស្វែងរកបុរសយ៉ាងលំបាកដើម្បីឲ្យដើរជាជាស្តេចប៉ុប Michael ។ ភាពយន្តនេះនឹងរួមបញ្ចូលគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតរបស់លោក និងការសម្តែងដ៏គួរឲ្យ កត់សម្គាល់ បំផុតរបស់លោក ដែលនាំឲ្យលោកនៅលើផ្លូវឆ្ពោះទៅរកការក្លាយជារូបតំណាងនៅក្នុងពិភពតន្ត្រី។


ការផលិតនឹងចាប់ផ្តើមនៅឆ្នាំនេះ ហើយខ្សែភាពយន្តនេះនឹងត្រូវដឹកនាំដោយ Antoine Fuqua និងផលិតដោយ Graham King ដែលទាំង២នាក់បាននិយាយថា លោក Jaafar Jackson មានសមត្ថភាពពីធម្មជាតិក្នុងការធ្វើត្រាប់តាមពូរបស់លោក និងធ្វើឲ្យលោកមានជីវិត។


King បាននិយាយនៅក្នុងការចេញផ្សាយព័ត៌មានថា វាច្បាស់ណាស់ថា លោកគឺជាមនុស្សតែម្នាក់គត់ដែលទទួលតួនាទីនេះ ដោយបន្ថែមថា លោកមិនអាចរង់ចាំឲ្យពិភពលោកបានឃើញលោកនៅលើអេក្រង់ធំដូចពូរបស់លោក គឺ Michael Jackson ។


Lionsgate មិនបាននិយាយដោយផ្ទាល់នូវទិដ្ឋភាពដ៏ចម្រូងចម្រាសបំផុតមួយនៃរឿងរ៉ាវរបស់ Jackson នោះទេ ការកាត់ក្តីរបស់ លោកលើការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកុមារក្នុងឆ្នាំ២០០៥ និងការចោទប្រកាន់បន្ថែម ប្រឆាំងនឹងតារាចម្រៀងមានក្នុងភាពយន្តឯកសារឆ្នាំ ២០១៩ គឺ Leaving Neverland ។


កាលឆ្នាំ ២០០៥ Jackson ត្រូវបានតុលាការរដ្ឋកាលីហ្វ័រញ៉ា កាត់ទោស ឲ្យរួចទោសក្នុងករណីរំលោភបំពានផ្លូវភេទ ដែលពាក់ព័ន្ធនឹងក្មេងប្រុសអាយុ ១៣ ឆ្នាំ។ ភាពយន្តឯកសារឆ្នាំ ២០១៩ បានធ្វើតាមគណនីរបស់ Wade Robson និង James Safechuck អះអាងថា ពួកគេត្រូវបានមិត្តភ័ក្តិរបស់ Jackson ហើយត្រូវបានរំលោភ បំពានដោយលោក តាំងពីអាយុ ៧ និង ១០ ឆ្នាំរៀងៗខ្លួននៅដើមទសវត្សរ៍ឆ្នាំ ១៩៩០៕

ដោយ៖លីភីលីព

Most Popular

To Top