បរទេស ៖ នេះបើយោងតាមសមាគម សារព័ត៌មានបានប្រាប់ឲ្យដឹងថា តារាចម្រៀងប៉ុប ដែលខូចកេរ្តិ៍ឈ្មោះ ដោយសាររឿងអាស្រូវ ផ្លូវភេទ លោក Gary Glitter ត្រូវបានដោះលែងពីពន្ធនាគារ បន្ទាប់ពីបានកាត់ទោស ពាក់កណ្តាលពី បទរំលោភក្មេងស្រី យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ ។
លោក Glitter មានឈ្មោះពិតថា លោក Paul Gadd ទទួលបានភាពល្បីល្បាញរបស់លោក នៅពេលលោករឿងអាស្រូវផ្លូវភេទលើក្មេងស្រីសិស្សសាលា។ អតីតតារាចម្រៀង Glam Rock ដែលមានបទល្បី ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ កាលឆ្នាំ ២០១៥ ពីបទវាយប្រហារផ្លូវភេទ ជាប្រវត្តិសាស្ត្រ ។
ទីភ្នាក់ងារសារព័ត៌មាន PA យល់ថា បុរសអាយុ ៧៩ ឆ្នាំរូបនេះត្រូវបានដោះលែង បន្ទាប់ពីបានការកាត់ទោស រយៈពេល ១៦ ឆ្នាំ របស់លោកពីបទរំលោភ បំពានផ្លូវភេទលើក្មេងស្រី សិស្សសាលា៣នាក់ ។អតីតតារាចម្រៀងប៉ុបត្រូវបានគេរាយការណ៍ថា លោកបានចាកចេញពី HMP The Verne ជាពន្ធនាគារកម្រិត C កម្រិតទាបក្នុងទីក្រុង Portland , Dorset កាលពីថ្ងៃសុក្រ បន្ទាប់ពីការជាប់ពន្ធនាគារ រយៈពេល៨ឆ្នាំ ឥឡូវនេះលោកនឹង ត្រូវស្ថិតនៅក្រោមលក្ខខណ្ឌ អាជ្ញាប័ណ្ណ ។
លោកបានរំលោភបំពាន ផ្លូវភេទក្មេងស្រី២នាក់មានអាយុ ១២ និង ១៣ ឆ្នាំ បន្ទាប់ពីបានអញ្ជើញពួកគេ ពីក្រោយឆាកទៅបន្ទប់ស្លៀក ពាក់របស់លោក ហើយញែកពួកគេចេញ ពីម្តាយរបស់ពួកគេ ។ តារាចម្រៀងរូបនេះ បានចូលទៅលើគ្រែ របស់ជនរងគ្រោះទី៣ របស់ខ្លួន ជាក្មេងស្រីអាយុក្រោម១០ឆ្នាំ នៅពេលនោះក្នុងការប៉ុនប៉ងរំលោភ នាងកាលឆ្នាំ១៩៧៥ ។
ការចោទប្រកាន់នេះ បានកើតឡើង នៅពេលលោក បានក្លាយជាមនុស្សដំបូងគេ ត្រូវបានចាប់ខ្លួនក្រោម ប្រតិបត្តិការ Yewtree ការស៊ើបអង្កេត ដែលបានចាប់ផ្តើម ដោយប៉ូលីស Metropolitan បន្ទាប់ពីរឿងអាស្រូវ Jimmy Savile ។
អ្នកនាំពាក្យក្រសួង យុត្តិធម៌បាននិយាយថា ជនល្មើសផ្លូវភេទ ដូចជា Paul Gadd ត្រូវបានត្រួតពិនិត្យយ៉ាងដិត ដល់ដោយប៉ូលីស និងសេវាកម្មសាកល្បង ហើយប្រឈមមុខនឹង លក្ខខណ្ឌអាជ្ញាប័ណ្ណដ៏តឹងរ៉ឹងបំផុត មួយចំនួន រួមទាំងត្រូវបានបំពាក់ដោយស្លាក GPS ផងដែរ ៕