កប៉ាល់ Titanic ត្រូវបានចាប់ផ្ដើមសាងសង់ឡើងនៅថ្ងៃទី ៣១ មីនា ឆ្នាំ១៩១១ ហើយចំណាយដើមទុនអស់ដល់ទៅ ១,៥ លានផោន (ប្រមាណ ១,៩ លានដុល្លារសហរដ្ឋអាមេរិក-អត្រាប្ដូរប្រាក់ឆ្នាំ ២០១៨)។ ដំណើរការសាងសង់ត្រូវបានបញ្ចប់នៅថ្ងៃទី ២ មេសា ឆ្នាំ១៩១២។
គិតត្រឹមដើមសតវត្សទី ២០ កប៉ាល់ Titanic គឺជាកប៉ាល់ដ៏ធំបំផុតដែលធ្វើដំណើរលើសមុទ្រ។ កប៉ាល់មានបណ្ដោយប្រមាណ ២៧០ ម៉ែត្រ ទទឹងប្រមាណ ២៨ ម៉ែត្រ និងកម្ពស់ជាង ១០ ម៉ែត្រ។ វាទម្ងន់ដល់ទៅ ៥២,៣១០ តោន។
កប៉ាល់ Titanic ត្រូវបានដាក់ឲ្យប្រើប្រាស់ដំបូង ក្នុងការធ្វើដំណើរពីទីក្រុង Southampton នៃចក្រភពអង់គ្លេស ទៅទីក្រុង New York សហរដ្ឋអាមេរិក។ កប៉ាល់ចាប់ចេញដំណើរពីថ្ងៃទី ១០ ខែមេសា ហើយរំពឹងថានឹងទៅដល់គោលដៅ គឺទីក្រុង New York នាថ្ងៃទី ២០ មេសា ១៩១២។ យ៉ាងនេះក្ដី ធ្វើដំណើរបានត្រឹមតែ ៥ ថ្ងៃ កប៉ាល់ក៏បានលិច ក្រោយបានប៉ះទង្គិចជាមួយផ្ទាំងទឹកកកមួយកន្លែង នៅភាគខាងជើងមហាសមុទ្រអាត្លង់ទិច។
ក្នុងចំណោមអ្នកធ្វើដំណើរសរុប ២២២៤ នាក់នៅលើកប៉ាល់ មានយ៉ាងតិចណាស់ មនុស្ស ១៥០០ នាក់ បានស្លាប់ក្នុងហេតុការណ៍នេះ។ ជនរងគ្រោះជាង ៧០០នាក់ ដែលរស់រានពីសោកនាដកម្មលិចកប៉ាល់នេះ ត្រូវបានជួយសង្គ្រោះដោយកប៉ាល់ RMS Carpathia។
កង្វះទូកសង្គ្រោះ ការហ្វឹកហាត់មន្ត្រីជំនាញ ក៏ដូចជាទំនាក់ទំនងពីកប៉ាល់មួយទៅកប៉ាល់មួយទៀត ត្រូវបានចង្អុលបង្ហាញថា ជាមូលហេតុចម្បងដែលធ្វើឲ្យមានមនុស្សជាច្រើនបានស្លាប់ដោយសារការលិចកប៉ាល់ Titanic នេះ។ ដូច្នេះហើយ សហគមន៍អន្តរជាតិពេលនោះ ចាប់ផ្ដើមបង្កើតនីតិវិធី និងច្បាប់មួយចំនួនដើម្បីពង្រឹងសុវត្ថិភាពរបស់អ្នកដំណើរនៅលើសមុទ្រ។ ច្បាប់អន្តរជាតិស្ដីពីសុវត្ថិភាពនៃជីវិតលើសមុទ្រអនុម័តនៅឆ្នាំ ១៩១៤ គឺជាតឹកតាងសំខាន់នៃការប្ដេជ្ញាចិត្តមួយនេះ ហើយច្បាប់នៅតែបន្តមានឥទ្ធិពលរហូតដល់សព្វថ្ងៃ។
ខាងក្រោមជារូបភាពកម្រមួយចំនួនអំពីកប៉ាល់ Titanic និងហេតុការណ៍កើតឡើងក្រោយកប៉ាល់នេះបានលិច៖
ការសាងសង់កប៉ាល់ Titanic៖
Source: Sabay