សិល្បៈ និង កម្សាន្ត

ក្រុមព្រះរាជអាជ្ញាដាក់បម្រាម ឃាត់តារាសម្ដែង Park Min Young មិនឲ្យចេញពីប្រទេសដាច់ខាត

នៅថ្ងៃទី ១៤ ខែកុម្ភៈ​មាន​សេចក្ដីរាយការណ៍ថា ព្រះរាជអាជ្ញានឹងធ្វើការស៊ើបអង្កេតទៅលើ Park Min Young ក្នុងករណី ដែល​នាង​ជាប់ពាក់ព័ន្ធជាមួយនឹង​អតីតសង្សារ Kang Jong Hyun។ បុរសម្នាក់នេះ ត្រូវបាន​ចោទ​ពីបទឧក្រិដ្ឋហរិញ្ញវត្ថុ ដ៏ធ្ងន់ធ្ងរ ដូចជាការកេងបន្លំ និងប្រើល្បិច​លើទីផ្សារភាគហ៊ុនជាដើម។

បើតាមសេចក្ដីរាយការណ៍ បើងាកមក Park Min Young វិញ បាន​បដិសេធរាល់ការជាប់ពាក់ព័ន្ធ​ក្នុងករណីខុសច្បាប់ ទាំងឡាយរបស់អតីតគូស្នេហ៍ ប៉ុន្តែព្រះរាជអាជ្ញាបានរកឃើញភស្តុតាងរបស់ Kang Jong Hyun ដោយប្រើឈ្មោះ Park Min Young ក្នុងករណីធ្វើកិច្ចព្រមព្រៀងហិរញ្ញវត្ថុមួយចំនួនរបស់ខ្លួន។

យោងតាមប្រភពព័ត៌មាន ក៏បានបញ្ជាក់ដែរថា ព្រះរាជអាជ្ញាបាន​ចេញបម្រាម ដោយហាមមិនឲ្យ តារាសម្ដែង Park Min Young ចាកចេញពីប្រទេស​ដាច់ខាត និង​មាន​គម្រោង​ចេញប្រតិបត្តិការស៊ើបអង្កេតនាងទៀតផង។

Park Min Young ធ្លាប់បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្ដងហើយ នៅពេលដែល Dispatch ចេញផ្សាយអំពីទំនាក់ទំនង របស់នាងជាមួយពាណិជ្ជករ Kang Jong Hyun។ ក្រោយ​ពី​អត្ថបទ​នេះ​ភ្លាម គូស្នេហ៍​មួយ​គូ​នេះក៏​ប្រកាស​ថា​បាន​បែក​គ្នា​ហើយ។ Kang Jong Hyun ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ០២ ខែ​កុម្ភៈ ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ ការ​កេង​បន្លំ និង​ឧបាយកល​ទីផ្សារ​ហ៊ុន៕

Most Popular

To Top