ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជាជនមូលដ្ឋានភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោងជិត២រសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោកឧកញ៉ា បានបញ្ជូនអូប័រចំនួន១គ្រឿង និងម៉ូតូទឹក ចំនួន៧គ្រឿង ដើម្បីចេញស្វែងរកជនរងគ្រោះ ជាបុរសម្នាក់ ដែលបានធ្លាក់ទឹកសមុទ្របាត់ខ្លួនកាលពីយប់មិញនៅម្តុំទំនប់រលក ក្រុងព្រះសីហនុ តាមការស្នើសុំរបស់ឳពុកជនរងគ្រោះ មកលោកឧកញ៉ា។
សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ម ញេះ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករលើកទំនិញ ។
ជាមួយគ្នានេះដែរ លោកឧកញ៉ា ក៏បានអំពាវនាវ បើបងប្អូនប្រជានេសាទក្នុងសមុទ្រ ក្នុងករណីប្រទះឃើញជនរងគ្រោះនៅចំណុចណាមួយ សូមជួយរាយការណ៍ មកក្រុមសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា តាមលេខទូរសព្ទ័ 012 964 893 ៕







