ករណីបោះបង់សត្វចិញ្ចឹម ហាក់បីកើនឡើងខ្ពស់នៅប្រទេសសិង្ហបុរី ក្រោយវិបត្តិកូវីដ-១៩ រាប់ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២២មក ខណៈក្នុងកំឡុងពេលកូវីដ-១៩ មានគ្រួសារជាច្រើនស្នើសុំ ក៏ដូចជាទិញសត្វយកទៅចិញ្ចឹម។ នេះបើយោងតាមការចុះផ្សាយរបស់ CNA។
មូលហេតុនៃការបោះបង់សត្វចិញ្ចឹមដូចជា សត្វសុនខ សត្វឆ្មាជាដើមនេះគឺមានច្រើនហេតុផលតែហេតុផលចម្បងៗមានដូចជា មិនមានអ្នកមើលថែទាំនៅផ្ទះ និងជាពិសេសគឺមិនមានលទ្ធផលក្នុងចិញ្ចឹមមើលថែឲ្យបានល្អ ព្រោះតែសេវាមើលថែសុខភាព ការបង្វឹក ក៏ដូចជាចំណីផ្សេងៗត្រូវការចំណាយខ្ពស់។
បើតាមអង្គការគាំពារជីវិតសត្វ Action for Singapore Dogs បានឲ្យដឹងទិន្នន័យស្នើសុំបោះបង់សត្វចិញ្ចឹមបានកើនឡើងប្រហែល ២០-៣០% ជារៀងរាល់ខែចាប់ពីពាក់កណ្ដាលឆ្នាំ២០២២រហូតមក។
គួរបញ្ជាក់ផងដែរ នៅប្រទេសសិង្ហបុរី ក្នុងករណីដែលគ្រួសារនីមួយៗចង់បោះបង់សត្វចិញ្ចឹមរបស់ខ្លួនគឺត្រូវស្នើសុំអង្គការគាំពារជីវិតសត្វដើម្បីមើលថែជំនួស បើក្នុងករណីពួកបោះបង់សត្វនោះនៅតាមផ្លូវអនាថា ម្ចាស់សត្វនោះប្រឈមមុខនឹងជាប់ទោសរហូតទៅដល់១២ខែ ឬពិន័យជាទឹកប្រាក់ ប្រមាណជិត៨.០០០$ ៕