សិល្បៈ និង កម្សាន្ត

លោកវេជ្ជបណ្ឌិតរបស់តារាសម្តែង Yoo Ah In ត្រូវបានចោទប្រកាន់ ពីបទរំលោភបំពានចាក់ថ្នាំ Propofol

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់ គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូង លោក Yoo Ah In កំពុងប្រឈមមុខនឹងភាពចម្រូងចម្រាសសម្រាប់ ការបំពានគ្រឿងញៀនដូចជា ចាក់ថ្នាំPropofol កញ្ឆា កូកាអ៊ីន និងចាក់ថ្នាំ Ketamine សូម្បីតែចាក់ថ្នាំ Propofol ៧៣ ដងក្នុងមួយឆ្នាំ។


បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលីសមក លោកវេជ្ជបណ្ឌិតរបស់តារាសម្តែង លោក Yoo Ah In ដែលបានចេញ វេជ្ជបញ្ជាដោយ ខុសច្បាប់នូវសារធាតុ Propofol នោះត្រូវបានគេរកឃើញថា កំពុងបំពានលើ Propofol ខ្លួនឯងផងដែរ។


យោងតាមរបាយការណ៍ថា វេជ្ជបណ្ឌិតក៏ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនកាលពីថ្ងៃទី ១៦ ខែមីនា សម្រាប់ការប្រើថ្នាំ Propofol ដោយខ្លួនឯង។ លោកត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៣ និងការធ្វើតេស្តិ៍សារ ធាតុញៀនត្រូវបានរត់នៅថ្ងៃទី ១៦ ។


វាត្រូវបានចោទប្រកាន់បន្ថែមទៀតថា លោក វេជ្ជបណ្ឌិតបើកគ្លីនិកផ្ទាល់ខ្លួនរបស់ពួកគេនៅ Gangnam ហើយត្រូវបានគេស្គាល់ថា ជាមិត្តល្អបំផុតរបស់លោក Yoo Ah In ៕

Most Popular

To Top