បណ្ដាទន្លេខាងក្រោម ជាទន្លេដែលមានប្រវែងវែងជាងគេលើពិភពលោក៖
១. ទន្លេនីល (Nile)៖ មានប្រវែង ៦,៦៥០គីឡូម៉ែត្រ ដែលហូរកាត់ ១១ ប្រទេសនៅតំបន់អាហ្វ្រិកខាងជើង។ ទន្លេនេះ ហូរចេញពី បឹង Victoria ហើយចាក់ទៅ សមុទ្រមេឌីទែរ៉ាណេ។

២. ទន្លេអាម៉ាហ្សូន៖ មានប្រវែង ៦,៤០០គីឡូម៉ែត្រ ដែលហូរកាត់ ៧ប្រទេសនៅទ្វីបអាមេរិកខាងត្បូង ដែលក្នុងនោះមានដូចជា ប្រេស៊ីល ប៉េរូ បូលីវី កូឡុំប៊ី អេក្វាឌ័រ វេណេហ្ស៊ុយអេឡា និងហ្គាយណា។ ទន្លេនេះ ហូរចេញពី ភ្នំ Andes នៅប៉េរូ ហើយចាក់ទៅ មហាសមុទ្រ អាត្លង់ទិច។

៣. ទន្លេ Yangtze៖ មានប្រវែង ៦,៣០០គីឡូម៉ែត្រ ហូរកាត់តែក្នុងប្រទេសចិនមួយប៉ុណ្ណោះ។ ទន្លេនេះ ក៏ជាទន្លេដែលមានប្រវែងវែងជាងគេក្នុងទ្វីបអាស៊ីដែរ។

៤. ទន្លេMississippi៖ មានប្រវែង ៦,២៧៤គីឡូម៉ែត្រ ហូរកាត់ ២ប្រទេសធំៗគឺ សហរដ្ឋអាមេរិក និង កាណាដា។ ទន្លេនេះ ហូរចេញពី បឹង Itasca ហើយហូរចាក់ទៅ ឈូងសមុទ្រ ម៉ិកស៊ីកូ។

៥. ទន្លេ Yenisei៖ មានប្រវែង ៥,៥៣៩ ដែលមាននៅក្នុងប្រទេស រុស្ស៊ី និងមួយផ្នែកទៀត នៅប្រទេសម៉ុងហ្គោល។ ទន្លេនេះ ហូរចាក់ទៅ មហាសមុទ្រអាកទិច៕ Source: Sabay

