កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង Lee Seung Gi និងតារាសម្ដែង Lee Da In បានរៀបការជាពិធីរៀបការ ជាលក្ខណៈឯកជននៅសណ្ឋាគារ មួយក្នុងទីក្រុងសេអ៊ូលថ្ងៃនេះ ។

តារាសម្តែង Son Ji Chang ដែលជាអ្នកស្គាល់គ្នាជិតស្និទ្ធនឹងម្តាយរបស់ Lee Da In គឺលោកស្រី Kyeon Mi Ri បានរៀបចំពិធីនេះ ដែលធ្វើឡើងក្នុង រយៈពេលជាង ២ ឆ្នាំបន្ទាប់ពីគូស្នេហ៍ទាំង២នាក់ បានចាប់ផ្តើមទាក់ទងគ្នា នៅចុងឆ្នាំ ២០២០ ។
វាត្រូវបានគេរាយការណ៍ថា Yoo Jae Suk និង Lee Soo Geun ក៏បានចូលរួមក្នុងពិធីមង្គលការផងដែរ ខណៈដែលតារាចម្រៀង Lee Juk ច្រៀងបទអបអរសាទរ ។ អបអរសាទរ Lee Seung Gi និង Lee Da In ៕
