ខាងក្រោមជាបណ្ដារូបថតជ្រើសរើសដ៏កម្រចំនួន ៧ សន្លឹកអំពីជ្រុងមួយចំនួនរួមមានស្ថាប័នព្រះសង្ឃ អតីតព្រះមហាក្សត្រ កុលសម្ព័ន្ធ ព្រមទាំងស្ថាបត្យកម្មព្រះវិហារនៅប្រទេសមីយ៉ាន់ម៉ា (ដែលពីមុនមានឈ្មោះថា ភូមា) នៅក្នុងអំឡុងសតវត្សទី ១៩។
រូបថតទាំងនេះស្ថិតក្នុងកម្រងរូបដែលថតដោយអ្នកថតរូបល្បីៗមួយចំនួនពីចន្លោះឆ្នាំ ១៨៨៧ ដល់ ១៨៩៥។ ក្នុងចំណោមនោះ ភាគច្រើនសុទ្ធតែជាស្នាដៃរបស់អ្នកថតរូបជនជាតិអង់គ្លេសកាត់អ៊ីតាលី Felice Beato និង Colin Murrayដែលស្ថិតក្នុងចំណោមអ្នកថតរូបដំបូងៗគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។
ការចងក្រងរូបទាំងនេះ ត្រូវបានគេជឿថា ធ្វើឡើងដោយមន្ត្រីយោធាអង់គ្លេសម្នាក់ ក្រោយទ័ពអង់គ្លេសបានធ្វើការផ្ដួលរំលំព្រះរាជាភូមា Thibaw Min ហើយដាក់ប្រទេសទាំងមូលក្រោមអាណានិគម បន្ទាប់ពីសង្គ្រាមអង់គ្លេស-ភូមា លើកទី ៣ ឆ្នាំ ១៨៨៥ ត្រូវបានបិទបញ្ចប់។
ខាងក្រោមជាព្រះឆាយាល័ក្ខណ៍ស្ដេច Thibaw Min ដែលជាព្រះរាជាសោយរាជ្យចុងក្រោយរបស់ភូមា និងអគ្គមហេសីទ្រង់ Supayalat៖
ខាងក្រោមជារូបថតមួយចំនួនអំពីព្រះសង្ឃ និងវត្តនៅមីយ៉ាន់ម៉ាកាលពីសតវត្សទី ១៩៖
ខាងក្រោមជារូបថតអំពីទិដ្ឋភាពអតីតរាជធានីភូមា Mandalay កាលពីសម័យនោះ៖
ខាងក្រោមជារូបថតកុលសម្ព័ន្ធមួយក្រុមនៅភូមា៖៕