ឈុតសាឡុងប្រណិតមួយឈុតជាផលិតផលរបស់ប្រទេសតួកគី ត្រូវគេប្រសិទ្ធនាមជាភាសាតួកគីថា “Sultan” ប្រែជាភាសាខ្មែរថា “អធិរាជ”។ សង្ហារឹមប្រភេទនេះ មានតម្លៃមហាសាល ចាប់ពីជាង ២ម៉ឺនដុល្លារ រហូតដល់ជាង ២០ម៉ឺនដុល្លារឯណោះ។
ក្នុង១ឈុតរបស់ “អធិរាជ” គឺមានសាឡុង១ កៅអី ២ តុមួយ និងអាចថែមថយតាមតម្រូវការអតិថិជន ឯតម្លៃក៏ប្រែប្រួលតាមនោះដែរ។ តាមអ្នកជំនាញមួយរូបប្រាប់ថា មានមូលហេតុមួយចំនួនដែលនាំឲ្យឈុតនេះ មានតម្លៃខ្ពស់។ ទី១ គឺរចនាបទ៖ សង្ហារឹមមួយឈុតនេះ ត្រូវបានរចនារំលេចក្បាច់យ៉ាងប្រណិតស្រោបដោយទឹកមាស 24kសាកសមជាកៅអីរបស់អភិជន។
ទី២ វត្ថុធាតុដើម៖ ឈុត “អធិរាជ” ផលិតពីឈើមួយប្រភេទដែលដុះតែនៅក្នុងប្រទេសសហគមន៍អឺរ៉ុបមានឈ្មោះថា Hornbim។ លោក ហារីស ប្រាប់ថា ឈើប្រភេទនេះ រឹងមាំខ្លាំង និងធានាមិនមានការរំខាននាំឲ្យខូចខាត១០០%ពីសត្វកណ្ដៀរ។ ដោយឡែកទី៣ គឺប្រវត្តិ៖ កាលពីសម័យដើមសង្ហារឹមមួយឈុតនេះ គឺត្រូវបានផលិតឡើងជាពិសេសសម្រាប់តែក្សត្រ ឬរាជវង្សប៉ុណ្ណោះ។ ដូច្នេះហើយទើបវាមានឈ្មោះថា “Sultan” ឬ “អធិរាជ” នោះឯង។
![](https://lookingtoday.com/wp-content/uploads/2023/05/64644d618695f_1684294980_medium-768x1024.jpg)
យ៉ាងណា ក្រោយមកទៀត ក៏មានការបើកទូលាយ ទើបឈុត “អធិរាជ” ផលិតសម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់ទូទៅដែលមានលទ្ធភាព ហើយនៅក្នុងប្រទេសកម្ពុជា ក៏មានវត្តមានរបស់ “អធិរាជ” ផងដែរ ដែលមានតម្លៃចាប់ពីជាង ២ម៉ឺនដុល្លារ រហូតដល់ជាង ២០ម៉ឺនដុល្លារអាមេរិក។ ត្បិតថាមានតម្លៃថ្លៃបែបនេះ តែតាមលោក ហូ ហារីស Marketing & Product Manager របស់ក្រុមហ៊ុន LIMPERIAL ដែលជាអ្នកផ្គត់ផ្គង់សង្ហារឹម និងចង្កៀងលម្អប្រណិត ប្រាប់ថា ឈុតនេះ ក៏កំពុងពេញនិយមក្នុងស្រុកដូចគ្នា។
![](https://lookingtoday.com/wp-content/uploads/2023/05/64644d5f1f9ab_1684294980_medium.jpg)
លោកប្រាប់ថា រង្វង់ ២-៣ខែ ក្រុមហ៊ុនលោក លក់ចេញបានមិនក្រោម ២ឈុតនោះឡើយ ដោយសារការចំណាយលើការដឹកជញ្ជូនគឺរយៈពេលប៉ុណ្ណេះដែរ។ លោកថ្លែងថា “និយាយទៅដាក់មក គឺនៅមិនដែលបានយូរទេ មកអស់ៗ…”។ ប្រធានគ្រប់គ្រងផលិតផលដដែល ប្រាប់ថា ឈុតនេះ គឺមានផលិតផលរបស់ តួកគី និងអ៊ីតាលី ក្នុងនោះផលិតផលរបស់តួកគី មានចាប់ពីជាង២ម៉ឺន ដល់ទៅជាង ៥ម៉ឺនដុល្លារ។ ដោយឡែករបស់អ៊ីតាលី មានតម្លៃខ្ពស់ជាងរហូតដល់ទៅជាង ២០ម៉ឺនដុល្លារអាមេរិកឯណោះ។
![](https://lookingtoday.com/wp-content/uploads/2023/05/64644d5e40cc3_1684294980_medium.jpg)
![](https://lookingtoday.com/wp-content/uploads/2023/05/64644d60a7f91_1684294980_medium.jpg)
![](https://lookingtoday.com/wp-content/uploads/2023/05/64644d63a3068_1684294980_medium.jpg)
បច្ចុប្បន្នឈុត “អធិរាជ” ផលិតផលតួកគី មានលក់នៅក្នុងក្រុមហ៊ុន LIMPERIAL សាខាទី២ តាមបណ្ដោយផ្លូវទំនប់ទួលគោក។ ដោយឡែកសាខាមេ ស្ថិតនៅផ្លូវកម្ពុជាក្រោម អគារលេខ #767, ជិតស្ពានអាកាស ៧មករាមានលក់គ្រឿងសង្ហារឹម ចង្កៀងលម្អប្រណិតៗ ផលិតផលអ៊ីតាលីសុទ្ធតែម្ដង៕
![](https://lookingtoday.com/wp-content/uploads/2023/05/646595a1bd416_1684379040_medium.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)