ណានជីង៖ យោងតាមការចេញផ្សាយជាផ្លូវគេហទំព័រ ស៊ីនហួ បានប្រាប់ឲ្យដឹងថា អ្នកបុរាណវត្ថុវិទូបានរកឃើញ វត្ថុស្មូនដែលមានរាងដូចជ្រូកដ៏កម្រមួយ អាចជារបស់ក្មេងលេងកាលពី ៦,០០០ ឆ្នាំមុននៅ ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។
ជ្រូកគ្រឿងស្មូនត្រូវបានគេរកឃើញ នៅទីតាំងយុគថ្មរំលីងនៃវត្ថុបុរាណ Ma’an ក្នុងទីក្រុង Wuxi ដែលនាំឲ្យអ្នកស្រាវជ្រាវជឿថា ជ្រូកប្រហែលជាត្រូវបានចិញ្ចឹម នៅក្នុងតំបន់កាលពី ៦,០០០ឆ្នាំមុន។ លោក Li Yiquan អនុប្រធានវិទ្យាស្ថានវប្បធម៌ និងបុរាណវិទ្យា Wuxi បាននិយាយថា ទំហំកណ្តាប់ដៃរបស់កុមារ ជ្រូកស្មូនមានរន្ធជាច្រើន ហើយហាក់បីដូចជាមានអង្កាំគ្រឿងស្មូន នៅខាងក្នុងប្រហោងរបស់វា។
លោក Li បានបន្តថា រូបចម្លាក់សត្វជ្រូក ត្រូវបានគេរកឃើញនៅទីតាំងបុរេប្រវត្តិសាស្ត្រផ្សេងទៀត ប៉ុន្តែយើងមិនបានឃើញរូបចម្លាក់សត្វជ្រូកប្រហោងបែបនេះ ពីមុនមកទេ។ អ្នកបុរាណវត្ថុវិទូបាននិយាយថា ការស្រាវជ្រាវបន្ថែមគឺចាំបាច់ដើម្បីមើលថាតើជ្រូក ដែលមានរោមនេះអាចត្រូវបានផ្លុំដូចផ្លុំកញ្ចែ។
អ្នកបុរាណវត្ថុវិទូបានរកឃើញវត្ថុជាង ២៦០ រួមទាំងថ្ម គ្រឿងស្មូន និងគ្រឿងអលង្ការ ពីកន្លែងវត្ថុបុរាណ Ma’an ដែលលាតសន្ធឹងពីរាជវង្សជាច្រើនក្នុងប្រវត្តិសាស្ត្រចិន៕ដោយ៖លី ភីលីព